ក្រុមហ៊ុន Tether ត្រៀមនឹងរើសបុគ្គលិកបន្ថែមទៀត
Tether គឺជាក្រុមហ៊ុននៅពីក្រោយកាក់ USDT មានចំនួនបុគ្គលិក 100 នាក់នៅជុំវិញប្រទេសចំនួន 50 ត្រៀមនឹងរើសបុគ្គលិកបន្ថែមអោយដល់ 200 នាក់នៅពាក់កណ្តាលឆ្នាំ 2025 ។គួរអោយដឹងផងដែរថាសព្វថ្ងៃកាក់ USDT មានតម្លៃក្នុងទីផ្សារគឺ 115.4 ពាន់លានដុល្លារ។ក្រុមហ៊ុន Tether ទទួលបានប្រាក់ចំណេញ 5.2 ពាន់លានដុល្លារនៅពាក់កណ្តាលឆ្នាំ 2024 ហើយពួកគេនៅតែបន្តការអភិវឌ្ឃន៏ផ្នែកយុទ្ធសាស្ត្របន្ថែមទៀត។
កម្រែដែលក្រុមហ៊ុន Tether រកបានគឺត្រូវបានយកទៅវិនិយោគជាមួយក្រុមហ៊ុនផ្សេងៗបន្តទៀតដូចជា គម្រោង Decentralized AI, និង គម្រោង Bitcoin mining និង គម្រោង peer to peer messaging ដូចជា Keet ជាដើម។គូរប្រជែងរបស់ក្រុមហ៊ុន Tether គឺ Circle ម្ចាស់កាក់ USDC ដែលមានតម្លៃក្នុងទីផ្សារគឺ 34.4 ពាន់លានដុល្លារ។
ក្រុមហ៊ុនTether ក៏ធ្លាប់បានទទួលពិន័យជាទឹកប្រាក់ 18.5 លានដុល្លារផងដែរទាក់ទងនឹងការមិនបានសវនកម្មអោយបានត្រឹមត្រូវកាលពីខែកុម្ភ: ឆ្នាំ 2021។
ប្រភព: theBlock