លោកស្រី Cynthia Lummis ប្រកាសវិក័យប័ត្របញ្ជាអោយរតនាគារសហរដ្ធអាមេរិកទិញកាក់ BTC ចំនួន 1 លានកាក់
លោកស្រី Cynthia Lummis ជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ធ Wyoming សហរដ្ធអាមេរិកបានរៀបចំវិក័យប័ត្រដើម្បីអោយរតនាគារសហរដ្ធអាមេរិកទិញកាក់ BTC ចំនួន 1 លានកាក់ឬស្មើរនឹង 68 ពាន់លានដុល្លារក្នុងរយ:ពេល 5 ឆ្នាំនៅសប្តាហ៏ក្រោយ។លោកស្រីសម្រេចចិត្តបែបនេះដើម្បីទប់ទល់នឹងការចុះថ្លៃនៃលុយដុល្លារ។
លោកស្រីបាននិយាយថា Bitcoin គឺជាទ្រព្យសម្បត្តិដែលមានតម្លៃដោយរយ:ពេល 4 ឆ្នាំកន្លងមកនេះវាបានឡើងថ្លៃដល់ទៅ 55% ក្នុងមួយឆ្នាំខណ:ដែលលុយដុល្លារនៅតែបន្តធ្លាក់ថ្លៃហើយអតិផរណាក៏កាន់តែកើនឡើង។លោកស្រីបន្តថា វាគួរតែមានទ្រព្យសម្បត្តិណាមួយដែលមានតម្លៃយកមករក្សាតម្លៃលុយដុល្លារដោយវាត្រូវឡើងថ្លៃជៀសជាងការចុះថ្លៃ។
លោកស្រីបានទិញកាក់ BTC តាំងពីឆ្នាំ 2013 ហើយតែងតែនាំមុខគេក្នុងការធ្វើអោយកាក់ BTC ស្របច្បាប់។លោកស្រីបន្តថា រតនាគារសហរដ្ធអាមេរិកគួរតែរក្សាកាក់ BTC ដោយខ្លួនឯងនៅតាមតំបន់ផ្សេងៗហើយរក្សាវាយ៉ាងហោចណាស់ 20 ឆ្នាំប្រសិនបើមិនចាំបាច់ក្នុងការលក់ដើម្បីសងបំណុលហើយគួរតែរក្សាកាក់BTC ដែលចាប់បានចំនួន 210,000 BTC នៅក្នុងរតនាគារ។
លោកស្រីបន្តថានៅអាណត្តិនេះយើងប្រហែលជាមិនឃើញសហរដ្ធអាមេរិកយកចិត្តទុកដាក់ខ្លាំងក្នុងការធ្វើអោយកាក់ BTC កាន់តែស្របច្បាប់ទេតែប្រហែលជានឹងកើតឡើងនៅអាណត្តិក្រោយបើសិនជាលោក Trump ជាប់ឆ្នោត។
ប្រភព: theBlock