គម្រោង NFT ស្វាដ៏ល្បីឈ្មោះ BAYC កំពុងដាក់សំណើរអោយបោះឆ្នោតដើម្បីបើកសណ្ធាគារនៅទីក្រុងបាងកក

ApeCoin DAO គឺជាក្រុមការងារនៅពីក្រោយគម្រោង NFT រូបស្វា និង កាក់ Apecoin បានដាក់សំណើរអោយសហគមន៏ខ្លួនបោះឆ្នោតដើម្បីបើកសណ្ធាគារនៅកណ្តាលទីក្រុងបាងកកប្រទេសថៃ។គោលបំណងធំរបស់ពួកគេគឺការយក Brand BAYC មកប្រើក៏ដូចជាផ្សព្វផ្សាយ, បង្កើនការប្រើប្រាស់របស់កាក់ ApeCoin, និងបង្កើនប្រភពចំណូលអោយ ApeCoin DAO។

អត្ថប្រយោជន៏ដល់ ApeCoin Ecosystem មានដូចជា:

  1. បង្កើនចំណូលអោយ ApeCoin Ecosystem: 50% នៃប្រាក់ចំណូលដែលបានពីបន្ទប់បែប ApeCoin និងផ្តល់ជូនអោយ ApeCoin DAO សម្រាប់រយ:ពេលមួយឆ្នាំ។ ApeCoin DAO និងបែងចែកចំណូលពីបន្ទប់បែប APE, BAYC, Otherside, Apechain, Mocaverse។
  2. បន្ទប់ និង បារទទួលការចាយជាកាក់ Apecoin។
  3. នឹងមានការ Promote Apecoin ក្នុងសណ្ធាគារ។
  4. អ្នកដែលមាន NFT APE នឹងអាចស្នាក់នៅក្នុងបន្ទប់ដោយមិនអស់លុយចំនួន 50 បន្ទប់ដំបូង, ApeCoin holder នឹងទទួលបានបន្ទប់នៅដោយមិនអស់លុយចំនួន 50 បន្ទប់ដំបូងមួយនាក់នៅបានយូរបំផុត 1 យប់, សហគមន៏របស់ Ape នឹងអាចប្រើប្រាស់បារនៅលើដំបូលបានដោយ Free, និង ចូលរួម Event ផ្សេងៗដោយមិនអស់លុយ។
  5. មានការរៀបចំ Event ជារៀងរាល់ 2 ខែម្តង។

លុយដែលត្រូវការក្នុងការបង្កើតដែល Apecoin ស្នើរពីសហគមន៏គឺ 410,000 APE។

ប្រភព: apeCoin