Kraken បានទទួលកាក់ពី Mt. Gox ហើយតើអាចនឹងមានផលប៉ះពាល់យ៉ាងណាខ្លះដល់តម្លៃកាក់ BTC

មុននឹងទៅដឹងពីផលប៉ះពាល់ទៅតម្លៃកាក់ BTC យើងមកដឹកពីរឿងរ៉ាវរបស់វាសិន។ Mt. Gox គឺជាវេបសាយជួញដូរកាក់គ្រ៊ីបតូរបស់ជប៉ុនបានបើកដំណើរការពីឆ្នាំ 2010 ដល់ 2014។កាលពីឆ្នាំ 2014 វេបសាយនេះគ្រប់គ្រងការជួញដូរកាក់ BTC ដល់ទៅ 70% នៃទីផ្សារជួញដូរកាក់BTC ហើយក្រោយមកនៅក្នុងឆ្នាំ 2014 ដដែលវាត្រូវបានបិទដោយសារតែចោរបានលួចកាក់ BTC រាប់ពាន់កាក់។ហើយក្រោយមកទៀតវាក៏បានកាក់ BTC ត្រឡប់មកវិញខ្លះប្រមាណជា 200,000 កាក់និងប្រកាសថានឹងសងអ្នកវិនិយោគវិញចំនួន 140,000 BTC កាលពីថ្ងៃទី 5 ខែកក្កដា។ក្នុងខែមេសា ឆ្នាំ 2015 ក្រុមហ៊ុនសុវត្ថិភាពរបស់ជប៉ុនឈ្មោះ WizSec បានអោយដឹងថានៅចុងឆ្នាំ 2011 ចោរបានចាប់ផ្តើមលួចវេរកាក់ចេញពី Hot Wallet របស់ Mt. Gox។

កាក់ដែល Mt. Gox បានមកវិញទាំងអស់វានឹងរៀបចំចែកជូនអ្នកវិនិយោគវិញជាកាក់ BTC តែម្តងតាមរយ: Crypto Exchange និងក្រុមហ៊ុនហិរញ្ញវត្ថុផ្សេងៗ។

ថ្ងៃនេះ Kraken ដែលជា Crypto Exchange ទទួលបន្ទុកវេរកាក់សងអ្នកវិនិយោគវិញអោយ Mt. gox បានរាយការណ៏ថាខ្លួនបានទទួលកាក់ពី Mt. gox ហើយនឹងត្រៀមវេរសងអ្នកវិនិយោគវិញក្នុងរយ:ពេល 7-14 ថ្ងៃខាងមុខទៀត។កាលពីថ្ងៃទី 16 កន្លងមកនេះ Arkham បានសង្កេតឃើញថា Mt.gox បានវេរកាក់ BTC ចំនួន 48,641 កាក់ឬ 3.1 ពាន់លានដុល្លារទៅ Wallet ផ្សេងទៀតដែលសង្ស័យថាជា Wallet របស់ Kraken ធ្វើអោយសព្វថ្ងៃ Mt.gox មានកាក់ BTC សល់ចំនួន 138,985 BTC។ អាចចូលមើលកាក់ដែល Mt. Gox មានបានតាមតំណនេះ: Arkham

តើនឹងមានរឿងអ្វីកើតឡើងជាមួយតម្លៃកាក់ BTC?

យោងតាមលោក Ki Young Ju ដែលជា CEO របស់ CryptoQuant បានអោយដឹងថា Whale(មហាសេដ្ធីគ្រ៊ីបតូ) កំពុងរងចាំទិញកាក់ BTC ក្នុងតម្លៃថោកពីការលក់របស់អ្នកប្រើប្រាស់ Mt. Gox។បើសិនជាអ្នកវិនិយោគរបស់ Mt. Gox ទាំងអស់លក់កាក់ដែលបានមករបស់ពួកគេវានឹងប៉ះពាល់ក្នុងតម្លៃ 3 ពាន់លានដុល្លារដែលស្នើរទៅនឹង 1% នៃតម្លៃសរុបក្នុងទីផ្សាររបស់ BTC ហើយតួលេខមួយដែលគួរអោយចាប់អារម្មណ៏គឺខណ:ដែលមានអ្នកវិនិយោគមួយចំនួនភ័យខ្លាចហើយលក់ក៏មានអ្នកវិនិយោគមួយក្រុមទៀតកំពុងតែសន្សំទិញកាក់ BTC ដោយពួកគេបានទិញកាក់ BTC ហើយទុកដល់ទៅ 85,000 កាក់ក្នុងរយ:ពេល 30 ថ្ងៃកន្លងមកនេះ។

អ្នកស្រាវជ្រាវរបស់ Galaxy Digital លោក Alex Thorn គិតថាកាក់BTC តែ 65,000 ក្នុងចំណោម 141,000 ប៉ុណ្ណោះដែលពួកគេនឹងសម្រេចចិត្តលក់ខណ:ដែលអ្នកវិភាគផ្សេងទៀតគិតថាតម្លៃកាក់ BTC ដែលយើងបានឃើញសព្វថ្ងៃវាជាតម្លៃដែលកើតពីការភ័យខ្លាចការលក់របស់ Mt. Gox នេះឯងមានន័យថាទោះបីជាអ្នកវិនិយោគរបស់ Mt. Gox លក់ក៏វាមិនប៉ះពាល់តម្លៃកាក់ BTC ខ្លាំងផងដែរ។

គួរអោយដឹងផងដែរថាតម្លៃកាក់ BTC បានធ្លាក់ថ្លៃខ្លាំងកាលពីប៉ុន្មានថ្ងៃមុនគឺដោយសារតែ អាឡឺម៉ង់បានលក់កាក់ BTC ដែលខ្លួនចាប់បានចំនួន 48,800 កាក់ខណ: BTC ETF មានចំនួនការវិនិយោគកើនឡើងដល់ទៅ 1.347 ពាន់លានដុល្លារនៅចន្លោះថ្ងៃទី 8 ដល់ 12។

ប្រភព: Coinpaper