កាក់ BTC ឡើងថ្លៃវិញបន្តិចខណ:ដែលរដ្ធាភិបាលអាឡឺម៉ង់នៅបន្តលក់កាក់ BTC របស់ខ្លួន។

មុនចូលពត៏មានលម្អិតពួកយើងសូមសរុបបន្តិចរឿងកាក់ BTC ដែលរដ្ធាភិបាលអាឡឺម៉ង់មាន។រដ្ធាភិបាលអាឡឺម៉ង់បានកាក់BTCមកពីការចាប់វេបសាយខុសច្បាប់ដែលបានច្រើនជាងគេនោះគឺបានពីការរឹបអូសពីវេបសាយ Movie2K បានដល់ទៅ 50,000 BTC។ និយាយអោយស្រួលស្តាប់គឺពួកគេអត់បានចំនាយលុយទិញកាក់ BTC ទេសូម្បីតែ 1$ ដល់ថ្ងៃនេះឃើញកាក់ BTC បានថ្លៃពួកគេក៏ចាប់ផ្តើមលក់។

វេលាម៉ោង 4 ល្ងាចមិញរដ្ធាភិបាលអាឡឺម៉ង់បានវេរកាក់ BTC ជាង 1,127 ទៅកាន់វេបសាយជួញដូរកាក់ឈ្មោះ Flow Traders, 500 កាក់ទៅកាន់ Coinbase និង 750 កាក់ផ្សេងទៀតបានវេរទៅ Kraken។រួមជាមួយគ្នាផងដែរ Arkham បានចាប់បានថា Cumberland DRW បានទទួលកាក់ពីអាឡឹម៉ង់ចំនួន 536 BTC, និង មានWallet របស់ក្រុម B2C2 ទទួលបានកាក់ BTC ចំនួន 2,250. BTC ហើយអាឡឺម៉ង់ក៏បានវេរកាក់ចេញទៅ Wallet ដែលមិនស្គាល់អត្តសញ្ញាណមួយទៀតចំនួន 690 BTC។

ហើយប៉ុន្មានម៉ោងកន្លងមកនេះវេលាម៉ោង 5:30 នាទី អាឡឺម៉ង់បានវេរកាក់ BTC ចំនួន 3,000 ទៅកាន់ Flow Trader, 1,000 ទីកាន់ B2C2, 375 ទៅកាន់ Kraken, 375 ទៅកាន់ Coinbase, និង 250 ទៅកាន់ Wallet មិនស្គាល់អត្តសញ្ញាណ។

សរុបមកនៅថ្ងៃពុធនេះអាឡឺម៉ង់បានវេរកាក់BTC ចេញដល់ទៅ 10,853 BTCគិតជាទឹកប្រាក់ 637.7 លានដុល្លារហើយនៅសល់កាក់ BTC ចំនួន 13,110 ទៀត។

អាចមើលតួលេខ BTC ដែល អាឡឺម៉ង់មានបែប Realtime តាមតំណនេះ៖ Arkham

ប្រភព : theBlock