មូលហេតុដែលធ្វើអោយកាក់គ្រ៊ីបតូធ្លាក់ថ្លៃ

ថ្ងៃនេះកាក់ BTC ធ្លាក់ថ្លៃនៅត្រឹម 57,000$ ដែលធ្លាក់ថ្លៃដល់ទៅជាង 4% នៅថ្ងៃនេះហើយវាក៏បានធ្វើអោយកាក់ដ៏ទៃផ្សេងទៀតធ្លាក់ថ្លៃផងដែរ។យើងមកដឹងរឿងមួយចំនួនដែលបណ្តាលអោយកាក់ BTC ធ្លាក់ថ្លៃបែបនេះទាំងអស់គ្នា។

Mt. GOX គឺជាវេបសាយជួញដូរកាក់គ្រ៊ីបតូរបស់ជប៉ុនដែលបានក្ស័យធនដោយសារត្រូវបានគេលួចកាក់របស់អ្នកវិនិយោគនៅក្នុងឆ្នាំ 2014 តែយកមកវិញបានខ្លះចំនួនជាង 140,000 BTC។វាមានគម្រោងនឹងអោយកាក់ទៅអ្នកវិនិយោគវិញនៅក្នុងខែកក្កដានេះដោយមុននេះបន្តិចវាបានវេរកាក់ចេញសាកល្បងជាលើកដំបូង។ចំនួនកាក់ដែល Mt. GOX មានសព្វថ្ងៃគឺ 141,690 BTC ដែលមានតម្លៃជាង 8 ពាន់លានដុល្លារ។អ្នកអាចតាមដានថាវាចាប់ផ្តើមលក់ឬនៅតាមតំណនេះ: Arkham

ថ្ងៃនេះរដ្ធាភិបាលអាឡឺម៉ង់ចាប់ផ្តើមវេរកាក់ BTC បន្ថែមទៅកាន់ Centralized Exchange ចំនួន 3,000 BTC។កាក់ដែលអាឡឺម៉ង់មានគឺបានមកពីការបង្កក់កាក់ពីវេបសាយខុសច្បាប់ដូចជា Silk Road, movie2k និង វេបសាយខុសច្បាប់ផ្សេងៗ។អាចចូលមើលចំនួនកាក់ដែលរដ្ធាភិបាលអាឡឺម៉ង់មានបានតាមតំណនេះ៖ Arkham

ការប្រជុំសំខាន់របស់សហរដ្ធអាមេរិកទាក់ទងនឹងតួលេខ Non Farm Payrolls នឹងត្រូវបានប្រកាសនៅថ្ងៃស្អែកអ្នកវិនិយោគមានការព្រួយបារម្ភខ្លាចវាចេញតួលេខមិនល្អដូចការរំពឹងទុក។

ប្រភព: Cointelegraph