ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ VanEck បានដាក់ស្នើរ Solana ETF នៅសហរដ្ធអាមេរិក

ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ VanEck បានដាក់សំណើរស្នើរសុំលក់ភាគហ៊ុន Sol ETF ជាលើកដំបូងនៅសហរដ្ធអាមេរិក។សំណើរនេះបានធ្វើឡើងក្រោយពេលក្រុមហ៊ុន 3iQ ស្នើរបើក SOL Spot ETF នៅកាណាដារបស់ខ្លួនបាន 6 ថ្ងៃ។សំណើរ S1 ដែល VanEck បានទើបស្នើរនេះបានធ្វើអោយកាក់ SOL ឡើងថ្លៃដល់ទៅ 8% ។គួរអោយដឹងផងដែរថា VanEck គឺជាក្រុមហ៊ុនដំបូងដែលបានស្នើរ Spot ETH ETF នៅឆ្នាំ 2021 ផងដែរក្រោយមកមានក្រុមហ៊ុន BlackRock, Fidelity, Ark Investment និងក្រុមហ៊ុមដ៏ទៃផ្សេងទៀតបានដាក់ស្នើរ Spot ETH ETF ផងដែរ។

ប្រធានក្រុមហ៊ុន VanEck ជឿថា SOL ក៏ស្រដៀងទៅនឹងកាក់ Bitcoin និង ETH ផងដែរ។

SEC បានអនុម័ត Spot BTC ETF នៅក្នុងខែមករា និង ETH ETF អាចនឹងត្រូវបានបើកអោយជួញដូរនៅពេលដ៏ខ្លីខាងមុខនេះ។អ្នកវិភាគជឿថា Spot ETH ETF អាចនឹងមានចំនួនលុយហូរចូលដល់ទៅ 5 ពាន់លានដុល្លារក្នុងរយ:ពេល 5 ខែដំបូង។

លើសពីនឹងទៅទៀតគម្រោង WorldCoin បានអោយរង្វាន់ក្រុមហ៊ុន Wormhole ដើម្បីនាំយក World ID ទៅដាក់ក្នុង Solana។

ប្រភព: Coindesk