Tether សម្រេចឈប់បង្កើតកាក់ក្នុងBlockchain Eos និង Algorand
Tether គឺជាម្ចាស់កាក់ Stable coin ធំជាងគេមួយដែលមានឈ្មោះថា USDT។ ក្រុមហ៊ុននេះបានប្រកាសឈប់បង្កើតកាក់ USDT ក្នុងBlockchain Eos និង Algorand ចាប់ពីថ្ងៃទី 24 នេះតទៅ។
ជាមួយនឹងការបិទនេះ Tether នៅផ្តល់ពេលវេលាចំនួន 12 ខែជូនអ្នកដែលមានកាក់ USDT ក្នុង Blockchain ទាំងពីរនេះអាចដូរកាក់មកជាលុយវិញបានដូចធម្មតា។
ការបិទឈប់គាំទ្រ Blockchain ទាំងពីរនេះ Tether បានអោយដឹងថាពួកគេមានតួនាទីសំខាន់ដើម្បីរក្សាតុល្យភាពនៃចំនួនកាក់ USDT របស់ពួកគេ។ពួកគេចាំបាច់ត្រូវស្វែងរក Blockchain ណាដែលមានសុវត្ថិភាព, អាចប្រើប្រាស់បាន, និង មានលំនឹងខ្ពស់។
Blockchain Eos និង Algorand មានកាក់ USDT ចំនួន 0.1% នៃចំនួនកាក់ USDT ដែលបានបង្កើតមកសរុប។ Blockchain ពីរនេះមិនមែនជា Blockchain ដំបូងដែល Tether ប្រកាសឈប់បង្កើតកាក់ទេព្រោះកាលពីខែ សីហា 2023 Tether ក៏ឈប់បង្កើតកាក់ក្នុង Blockchain ដូចជា Kusama, Bitcoin Cash SLP និង the Omni Layer Protocol ផងដែរ។
Tether ក៏ទើបបង្កើតកាក់ USDT ក្នុង Blockchain Ton ផងដែរមានចំនួនដល់ទៅ 500 លានដុល្លារស្មើរនឹង 0.44% នៃចំនួនកាក់ USDT សរុប។
ប្រភព: Cointelegraph