ក្រុមហ៊ុនវិនិយោគ Pantera Capital កំពុងត្រៀមវិនិយោគជាមួយគម្រោង TON ជាលើកទីពីរ
ក្រុមហ៊ុនវិនិយោគ Pantera Capital បានបើកទទួលការវិនិយោគដើម្បីយកលុយទាំងនោះទៅវិនិយោគជាមួយគម្រោង The Open Network ឬ Toncoin ដែលខ្លួនបានវិនិយោគកាលពីលើកមុនម្តងរួចមកហើយ។
Pantera បានផ្ញើរសារប្រាប់អ្នកវិនិយោគថាលុយដែលទទួលបានពីអ្នកវិនិយោគនឹងត្រូវបានយកទៅទិញកាក់ Ton បន្ថែម។យោងតាមឯកសារដែល Pantera ផ្ញើរជូនអ្នកវិនិយោគគឺចំនួនលុយដែលត្រូវវិនិយោគតិចបំផុតគឺ 250,000$។
ក្រុមហ៊ុន Pantera បានវិនិយោគជាមួយគម្រោង TON លើកទីមួយនៅឆ្នាំ 2003។ Pantera អត់បានបញ្ជាក់ពីពត៏មានលម្អិតជុំវិញការវិនិយោគលើកនោះទេតែតាមពត៏មានផ្ទៃក្នុងគឺវិនិយោគដែល The Open Network ផ្តល់ជូនជាកាក់ TON ក្នុងតម្លៃថោក។ Pantera សម្តែងអារម្មណ៏ចូលចិត្តគម្រោង TON ដោយសារតែគម្រោងនេះបង្កើតឡើងមកដោយក្រុមការងាររបស់ Telegram។
TON Blockchain មានឈ្មោះដើមគឺ the Telegram Open Network តែត្រូវបានប្តូរឈ្មោះមកជា The Open Network វិញក្រោយពេលដែល SEC ចោទថាបានលក់កាក់ខុសច្បាប់ឈ្មោះ Grams អោយអ្នកវិនិយោគកាលពីឆ្នាំ 2019។ ក្នុងឆ្នាំ 2020 Telegram បានសងលុយអ្នកវិនិយោគវិញចំនួន 1.2 ពាន់លានដុល្លារ និង រងពិន័យ 18.5 លានដុល្លារ។ក្រោយមក Telegram ក៏បានបង្កើត The Open Network នេះឡើងម្តងទៀត។
ប្រភព: theBlock