ក្រុមហ៊ុន Tether បានបង្កើតកាក់ Stable Coin aUSDT ដែលរក្សាតម្លៃដោយមាស
Tether គឺជាក្រុមហ៊ុនបង្កើតកាក់ Stable coin ដ៏ធំជាងគេក្នុងលោកឈ្មោះ USDT ។ ថ្មីៗនេះTether បានប្រកាសក្រុមហ៊ុនមួយឈ្មោះ Alloy ដែលជា Platform បង្កើតនិងគ្រប់គ្រងកាក់ aUSDT។ aUSDT គឺជាកាក់ Stable coin ដែលតំណាងអោយលុយដុល្លារ 1 aUSDT = 1 USD (តាមនិយមន័យ)។កាក់នេះត្រូវបានរក្សាតម្លៃដោយមាសសុទ្ធក្នុងតម្លៃលើសដែល Tether មានឈ្មោះ Tether Gold (XAUT)។ មាសដែល Tether យកមករក្សាតម្លៃត្រូវបានរក្សានៅប្រទេសស្វីស។មូលហេតុដែល Tether ត្រូវរក្សាមាសក្នុងតម្លៃលើសកាក់ aUSDT ដែលបានបង្កើតព្រោះដើម្បីធ្វើអោយប្រាកដថាទោះបីជាមាសធ្លាក់ថ្លៃតិចតួចក៏កាក់របស់ខ្លួននៅអាចរក្សាតម្លៃមួយដុល្លារបាន។
Tether បានប្រើប្រាស់ smart contract ដែលអាចប្រើប្រាស់ជាមួយ Etherum បានក្នុងការបង្កើតកាក់របស់ខ្លូនដោយ smart contract នោះគឺមានតម្លាភាពអោយអ្នកវិនិយោគមើលឃើញពីចំនួនកាក់ដែលបានបង្កើតនិងចំនួនមាសដែលមានទៅតម្កល់ដើម្បីបង្កើតវា។
កាក់ aUSDT ប្រៀបបានដូចទៅនឹងលុយដុល្លារដែលអាចយកទៅ ចាយ, ជួញដូរ, សងបំណុល និង សន្សំ ខណ:មាសដែលយកមកធានាតម្លៃគឺមានតម្លៃនៅក្នុងខ្លួនរបស់វា។
Alloy នឹងត្រូវបានប្រើដើម្បីអោយអ្នកប្រើប្រាស់ទៅបង្កើតកាក់ aUSDT និង ត្រូវបានដាក់អោយប្រើប្រាស់នៅក្នុងឆ្នាំនេះ។
ប្រភព: Cryptoslate