តាំងពីមានការអនុម័ត ETF កាក់ ETH ចំនួន 3 ពាន់លានដុល្លារត្រូវបានដកចេញពី Crypto Exchange
កាក់ ETH គិតជាទឹកប្រាក់ជាង 3 ពាន់លានដុល្លារត្រូវបានអ្នកប្រើប្រាស់បានដកចេញពី Crypto Exchange បន្ទាប់ពីមានការអនុម័ត Spot Ether ETF តាំងពីថ្ងៃទី 23 ខែឧសភាដែលជាសញ្ញាបង្ហាញពីចំនួនការផ្គត់ផ្គង់ធ្លាក់ចុះ។យោងតាមទិន្នន័យរបស់ CryptoQuant បានអោយដឹងថាចំនួនកាក់ ETH មានការធ្លាក់ចុះប្រមាណ 797,000 ETH រវាងចន្លោះថ្ងៃ 23 ខែ ឧសភា ទៅ ថ្ងៃទី 2 ខែ មិថុនាពី Crypto Exchange ដែលមានតម្លៃជាង 3 ពាន់លានដុល្លារ។ ដោយអ្នកវិនិយោគបានវេរកាក់ទៅទុកដោយខ្លួនឯងព្រោះពួកគេអត់មានបំណងក្នុងការលក់នៅរយ:ពេលខ្លីខាងមុខ។តាមទិន្នន័យរបស់ Glassnode បានបង្ហាញថាកាក់ ETH នៅក្នុង Exchange គឺមានចំនួនតិចបំផុតមិនធ្លាប់មានដែលមានត្រឹមតែ 10.6% នៃចំនួន Eth សរុបតែប៉ុណ្ណោះ។
កាលពីសប្តាហ៏មុន Bloomberg ETF បានអោយដឹងថា ETH ETF អាចនឹងត្រូវបានបើកអោយជួញដូរជាផ្លូវការនៅចុងខែ មិថុនានេះ។មានអ្នកវិភាគខ្លះបានទាយថាកាក់ ETH អាចនឹងមានតម្លៃលើស ATH កាលពីឆ្នាំ 2021 ដែលមានតម្លៃ 4,870$។យ៉ាងណាមិញក៏មានការព្រួយបារម្ភទៅលើអ្នកវិនិយោគរបស់ Grayscale’s Ethereum Trust (ETHE) ដែលពូកគេអាចនឹងលក់ដូចក្នុងករណី BTC ETF ផងដែរដោយសព្វថ្ងៃ ETHE កំពុងមានចំនួនការវិនិយោគ 11 ពាន់លានដុល្លារ។
ប្រភព: Cointelegraph