ប្រធានាធិបតីសហរដ្ធអាមេរិកចេញមកប្រឆាំងនឹងការស្នើររបស់ SEC
កាលពីថ្ងៃសុក្រកន្លងមកនេះលោក Joe Biden ដែលជាប្រធានាធិបតីសហរដ្ធអាមេរិកបានចេញមកចុះហត្ថលេខាច្រានចោលសំណើររបស់ SEC ទាក់ទងនឹងចំនុច SAB(Staff Accounting Bulletin) 121 ។ SAB 121 ដែល SEC បានស្នើរគឺពាក់ព័ន្ធនឹងការណែនាំអោយស្ថាប័នហិរញ្ញវត្ថុទុកកាក់អោយអតិថិជនដោយផ្ទាល់នៅក្នុងបញ្ជីតួលេខទ្រព្យសម្បត្តិរបស់គេដោយផ្ទាល់តែម្តង។ពាក់ព័ន្ធនឹងសំណើរនេះគឺមានមតិមិនពេញចិត្តត្រង់ថាការដែលអោយស្ថាប័នហិរញ្ញវត្ថុទុកកាក់អោយអតិថិជនដោយផ្ទាល់បែបនេះគឺធ្វើអោយពួកគេមានភាពពិបាកក្នុងការធ្វើការជាមួយក្រុមហ៊ុនគ្រ៊ីបតូ។
ជាមួយនឹងលិខិតដែលលោក Joe Biden បានចុះហត្ថលេខាច្រានចោលសំណើរនេះបានបញ្ជាក់ថា “លោកនឹងមិនគាំទ្រដាច់ខាតទៅលើវិធានការណ៍ណាដែលប៉ះពាល់ដល់សុខុមាលភាពរបស់អ្នកប្រើប្រាស់ និងអ្នកវិនិយោគ” ។ លោក Biden បានបដិសេធបែបនេះបានឆ្លុះបញ្ជាំងពីបំណងរបស់លោកដែលចង់ធ្វើការជាមួយសភាលើច្បាប់ដោះស្រាយទៅលើទីផ្សារទ្រព្យសកម្មឌីជីថលដោយលោកចង់ស្វែងរកដំណោះស្រាយណាមួយដើម្បីការពារអ្នកវិនិយោគពាក់ព័ន្ធទៅលើរឿងនេះ។
លិខិតអង្គការធនាគារបាននិយាយពីការណែនាំដែលការិយាល័យរដ្ធាភិបាលបាននិយាយនោះថាវាបានប្រឆាំងមិនអោយធនាគារស្របច្បាប់អាចផ្តល់សេវាកម្មរក្សាទុកកាក់គ្រ៊ីបតូជូនអតិថិជនខ្លួន។ខណ:ដែលក្រុមមេធាវីជម្រុញអោយរដ្ធាបាលសហរដ្ធអាមេរិកយ៉ាងហោចណាស់ក៏បើកចិត្តធ្វើការជាមួយ SEC ប្រសិនបើលោក Biden នៅតែចេញមកប្រឆាំងទៅលើសំណើររបស់ SEC បែបនេះ។
ប្រភព: Coindesk