ក្រុមហ៊ុន Mastercard និង ធនាគារធំបានធ្វើតេស្តរួមគ្នាទៅលើការរក្សាទិន្នន័យហិរញ្ញវត្ថុដើម្បីធ្វើការវេរប្រាក់ដោយប្រើប្រាស់ Blockchain
ក្រុមហ៊ុន Mastercard, JPMorgan និង ធនាគារកំពូលៗមួយចំនួនផ្សេងទៀតនៅសហរដ្ធអាមេរិកបានកំពុងធ្វើតេស្តសាកល្បងដាក់អោយប្រើបច្ចេកវិទ្យា Blockchain ក្នុងការទូទាត់ប្រាក់់។ការធ្វើតេស្តនេះគឺត្រូវបានអនុវត្តជាមួយលុយដុល្លារ។
ក្នុងរបាយការណ៏បានអោយដឹងថាធនាគារសហរដ្ធអាមេរិកដូចជា US Bancorp, Wells Fargo, និង VISA ក៏បានចូលរួមធ្វើតេស្តសាកល្បងលើកនេះផងដែរ។ជាពិសេសទៅទៀតគឺធនាគារទាំងនេះបានចូលរួមគ្នាដើម្បីសិក្សាស្វែងយល់ក្នុងការប្រើប្រាស់ Blockchain ក្នុងការទូទាត់ប្រាក់សម្រាប់ធនាគារពាណិជ្ជ និង មូលបទ្របំណុលវិនិយោគផងដែរ។
ក្នុងឆ្នាំ 2024 នេះយើងឃើញថាស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាធនាគារធំៗក្នុងលោកចាប់ផ្តើមងាកមកប្រើប្រាស់បច្ចេកវិទ្យា Blockchain ច្រើនជាងមុនហើយបើសិនជាការធ្វើតេស្តនេះជោគជ័យយើងនឹងឃើញ Blockchain មានការប្រើប្រាស់យ៉ាងច្រើនជាងមុនដែលមិនធ្លាប់មានពីមុនមក។
ប្រភព ៖ watcher guru