កាក់ HBAR បានឡើងថ្លៃខ្លាំងហើយក៏ធ្លាក់មកវិញដោយសាររឿងមួយនេះ
កាក់ HBAR គឺជាកាក់របស់គម្រោង Hedera បានឡើងថ្លៃដល់ទៅ 107% ហើយក៏ធ្លាក់មកវិញ 25% ដោយសារតែអ្នកវិនិយោគជឿថាក្រុមហ៊ុន BlackRock បានជ្រើសរើសគម្រោងនេះដើម្បីធ្វើ Tokenization (គឺជាការយកទិន្នន័យទ្រព្យសម្បត្តិដាក់ទ្រព្យសម្បត្តិឌីជីថលដោយប្រើប្រាស់ Blockchain)។ កាលពីថ្ងៃពុធនេះ Hedera បានប្រកាសថា BlackRock នឹងយកមូលធនដែលមានឈ្មោះថា ICS U.S. Treasury បម្លែងជា Tokenization ដោយប្រើប្រាស់ Blockchain Hedera របស់ខ្លួនដោយមានការសហការជាមួយ Archax។អ្នកវិនិយោគជឿថា BlackRock ជាអ្នកមានគំនិតផ្តួចផ្តើមជ្រើសរើស Hedera ដើម្បីធ្វើ Tokenization តែការពិតទៅគឺមិនមែនទេអ្នកដែលជ្រើសរើស Hedera គឺជាដៃគូររបស់ BlackRock ឈ្មោះ Archax ឯណោះទេដែលជាអ្នកជ្រើសរើស Hedera ។
BlackRock បានប្រលូកចូលវិស័យ (real-world asset – RWA) កាលពីសប្តាហ៏មុនដោយបានបង្កើតមូលធនឌីជីថលសម្រាប់ស្ថាប័នក្នុង BlockChain Ethereum ដែលមានឈ្មោះថា USD Institutional Digital Liquidity Fund។តាមទិន្នន័យពី CoinMarketCap បានអោយដឹងថាក្នុងរយ:ពេល 24 ម៉ោងមកនេះមានការជួញដូរកាក់ HBAR ដល់ទៅ 2.6 ពាន់លានដុល្លារ ហើយបើមើលតាមតួលេខ funding rate ក្នុងទីផ្សារគឺអវិជ្ជមានដែលជាសញ្ញាកាក់កំពុងធ្លាក់ (Bearish)។
ប្រភព: Coindesk