មកស្គាល់គម្រោងកាក់ Ethena
! មិនមែនជាដំបូន្មានក្នុងការវិនិយោគ
Binance កំពុងបើក Launchpool ដើម្បីទទួលបានកាក់ Ethena។ ចឹងថ្ងៃនេះយើងមកស្គាល់ថាគម្រោងនេះធ្វើពីអ្វី?
Ethena គឹជាគម្រោង Defi ដែលដើរតួជាធនាគារបែបវិមជ្ឈការនៅក្នុង Blockchain Ethereum។ គម្រោងនេះជួយអោយអ្នកវិនិយោគអាចប្រើប្រាស់សេវាកម្មដាក់កាក់ Stable Coin ដើម្បីបានអត្រាការប្រាក់ដែលហៅថា Internet Bond។ Ethena គឺជាមូលធនហានិភ័យខ្ពស់ដែលផ្តល់ជូនកាក់ USDe ចំនួន 1.3 ពាន់លានដុល្លារដោយប្រើប្រាស់កាក់ ETH មកបញ្ជាំដើម្បីបើក Short កាក់ ETH ជាមួយនឹងចំនួនស្មើរគ្នា។
និយាយអោយស្រួលស្តាប់
ពេលដែលអ្នកកំពុងអានអត្ថបទនេះគម្រោង Ethena ផ្តល់ជូន APY ដល់ទៅ 35.4% ទៅលើកាក់ sUSDe (ដែល Ethena ធានាតម្លៃអោយជា Stable Coin)។ អ្នកដែលចង់បានកាក់ USDe ចាំបាច់ត្រូវយកកាក់ stETH ទៅបញ្ជាំ។ដោយតម្លៃរបស់ USDe ត្រូវបានធានាដោយ stETH ក្នុងអត្រា 1:1។ ជាទូទៅគម្រោងផ្សេងៗគឺតែងតែអោយអ្នកវិនិយោគយកកាក់ដែលមានការឡើងចុះតម្លៃខ្លាំងដូចជា Eth ទៅបញ្ជាំក្នុងអត្រាខ្ពស់ជាងកាក់ Stable Coin ដែលមកខ្ចីតើហេតុអ្វីបានជា Ethena ទៅជាធ្វើខុសពីគម្រោងផ្សេងៗទៅវិញហើយវាអាចធានាតម្លៃ USDe បានដោយរបៀបណាបើសិនជាកាក់ ETH ចុះថ្លៃខ្លាំង? Ethena ធានាតម្លៃដោយការទៅបើក Short Position ទៅលើកាក់ Eth ដូច្នេះបើទោះបីជាកាក់ ETH ធ្លាក់ថ្លៃក៏ Ethena នៅចំនេញអាចធានាតម្លៃកាក់ USDe អោយអ្នកវិនិយោគបាន។
Ethena បានលុយពីណាមកចែក APY ដល់ទៅ 35.4%។ Ethena បានរង្វាន់ពីការបើក Short Position ទៅលើកាក់ Ethereum តាមរយ: Funding rate និងបានពីការកាន់កាក់ stETH (Stake eth)។
ចុះបើសិនជាកាក់ ETH ឡើងថ្លៃតើនឹងមានអ្វីកើតឡើងចំពោះ Short Position របស់ Ethena? ក្នុងករណីនេះ Short Position របស់ Ethena នឹងខាតតែកាក់ stETH ដែលអ្នកវិនិយោគមកបញ្ជាំនឹងឡើងថ្លៃដែលអាចនៅធានាតម្លៃកាក់ USDe របស់ Ethena បាន។
ហានិភ័យរបស់ Ethena
រាល់ការវិនិយោគគឺមានហានិភ័យជាពិសេសលើការវិនិយោគដែលផ្តល់ជូនអត្រាការប្រាក់ខ្ពស់ដូចជា Ethena។ដោយសារតែEthena ប្រើប្រាស់វិធីមួយដែលហៅថា Funding rate ដើម្បីធានារកកម្រៃអោយអ្នកវិនិយោគ។ដោយ Funding rate នេះនឹងរកលុយអោយអ្នកវិនិយោគនៅពេលដែលកាក់ ETH ចុះថ្លៃព្រោះ Ethena បើក Short Position ទៅលើ Eth តែផ្ទុយមកវិញបើកាក់ ETH ឡើងថ្លៃខ្លាំងក្នុងរយ:ពេលយូរនោះវានឹងធ្វើអោយគម្រោង Ethena ខាតលុយកាន់តែខ្លាំងហើយលុយដែលខាតនោះគឺជាលុយរបស់អ្នកវិនិយោគតែម្តង។ Ethena មានធានារ៉ាប់រងលើ Funding rate ដែលមានអត្រា 5% នៃចំណូលពី Funding rate ដែលមានតម្លៃប្រមាណ 15 លានដុល្លារ។ សរុបមកបើ ETH ឡើងថ្លៃខ្លាំងហើយ Ethena មិនអាចធានាតម្លៃកាក់ USDe បាននោះអ្នកដែលបានកាន់ USDe នឹងទទួលបានកាក់ stETH ជំនួសវិញ។
រឿងដែលអាក្រក់បំផុតគឺក្នុងករណីដែលមានការឡើងថ្លៃនៃកាក់ ETH ភ្លាមដែល Ethena មិនអាចបិទ Position Short របស់ខ្លួនទាន់នោះវានឹងធ្វើអោយ Ethena ដាច់ Account ហើយក្រោយមកតម្លៃកាក់ ETH ចុះថ្លៃវិញភ្លាមនោះវានឹងធ្វើអោយ Ethena ខាតលុយមិនអាចផ្តល់ជូនលុយគ្រប់ចំនួនអោយអ្នកវិនិយោគបាន។
Tokenomics ការបែងចែកកាក់
Total Supply(ចំនួនកាក់សរុប): 15,000,000,000
ចែកកាក់ដំបូងចំនួន: 1,425,000,000
តំណចូលប្រើប្រាស់ Ethena
ប្រភព: TheBlockPrint