គម្រោងកាក់ AI ទាំងបីនេះត្រៀមរួមកាក់ពួកគេអោយនៅតែមួយ

គម្រោង Fetch.ai (កាក់ FET ), Singularity ( កាក់ AGIX ), និង Ocean Protocol (OCEAN) យល់ព្រមរួមកាក់របស់ពួកគេអោយនៅតែមួយនិងបង្កើតសម្ព័ន្ធភាពអំពី AI បែបវិមជ្ឈការ។ កាក់ FET នឹងត្រូវបានប្តូរទៅជាកាក់ ASI (Artificial superintelligence) រីឯកាក់ AGIX នឹងត្រូវបូកបញ្ចួលគ្នាជាមួយកាក់ OCEAN ដើម្បីបង្កើតជាកាក់ ASI ដោយអត្រា 0.433 ASI = 1 AGIX , 0.433 OCEAN = 1 AGIX។ ដោយកាក់ ASI មានតម្លៃដើមរបស់វាគឺ 2.82 $ និងមាន Market cap ក្រោយពេលប្តូររួចរាល់ប្រមាណជា 7.5 ពាន់លានដុល្លារ។

ប្រភព: Coindesk


មួយរយ:នេះបើអត់និយាយពីកាក់ប្រភេទ RWA (Real World Asset) គឺអត់បានតែម្តងព្រោះក្រុមហ៊ុនក៏ដូចជាធនាគារធំចាប់ផ្តើមចូលមកប្រើប្រាស់បណ្តើរៗហើយ។ធនាគារ HSBC ចាប់ផ្តើមបង្កើតកាក់ដោយយោងតាមតម្លៃមាសដើម្បីអោយអ្នកវិនិយោគទូទៅអាចជួញដូរបាន។ធនាគារ HSBC បង្កើតកាក់មាសនេះនៅក្នុង Platform របស់ធនាគារឈ្មោះ Orion digital asset ដោយអ្នកវិនិយោគអាចជួញដូរបានតាមកម្មវិធីទូរស័ព្ទនិងធនាគារអនឡាញរបស់ HSBC។កាលពីខែវិច្ឆិកាឆ្នាំមុនក្រុមហ៊ុននេះបានដាក់សាកល្បងអំពីកាក់មាសនេះម្តងហើយដោយសហការជាមួយក្រុមហ៊ុនជំនាញក្នុងការរក្សាគ្រ៊ីបតូរបស់ស្វីសឈ្មោះ Metaco។

ប្រភព: Coindesk