ក្រុមហ៊ុន Pantera ត្រៀមលុយទិញកាក់ SOL ក្នុងតម្លៃថោកជាងទីផ្សារ
យោងតាម Bloomberg ដែលបានរាយការណ៏កាលពីថ្ងៃព្រហស្បត្តិ៏នេះបានអោយដឹងថា ក្រុមហ៊ុនវិនិយោគគ្រ៊ីបតូឈ្មោះ Pantera Capital បានកំពុងត្រៀមលុយដើម្បីទិញកាក់ SOL ពី FTX។ ក្រុមហ៊ុន Pantera បានអោយអ្នកវិនិយោគដឹងថាខ្លួនមានឱកាសក្នុងការទិញកាក់ SOL ដោយគិតជាទឹកលុយសរុបចំនួន 250 លានដុល្លារក្នុងតម្លៃក្រោមទីផ្សារដល់ទៅ 39% គឺតម្លៃ 59.95$ ក្នុងមួយ SOL។ ការទិញនេះគឺប្រើពេលយ៉ាងតិចណាស់ 4 ឆ្នាំទើប Pantera អាចទទួលបានកាក់ SOL ទាំងនោះអស់ ហើយវានឹងជួយ FTX អាចរកផ្លូវក្នុងការលក់កាក់ SOL របស់ខ្លួនបាន រួមទាំងជាផ្លូវដោះស្រាយបំណុលមួយដ៏ល្អសម្រាប់FTX ផងដែរ។
ប្រភព: coindesk
FTX បានដោះស្រាយជាមួយក្រុមហ៊ុន Blockfi ដោយយល់ព្រមសង Blockfi ក្នុងចំនួនលុយ 874.5 លានដុល្លារនិងដកពាក្រតវ៉ា។ចំនួនលុយ 874.5 លានដុល្លារនេះគឺ Blockfi ទទួលបានពី ftx.com ដែលបានជាប់លុយអ្នកវិនិយោគ Blockfi ចំនួន 185.2 លានដុល្លារ និង ពីក្រុមហ៊ុន Alameda Research ចំនួន 689.3 លានដុល្លារដែលបានជំពាក់ Blockfi។ Blockfi បានអោយដឹងថា FTX ជំពាក់លុយខ្លួនជាង 1 ពាន់លានដុល្លារដែលក្នុងនោះមាន 400 លានដុល្លារពាក់ព័ន្ធនឹង FTX និងមាន 900 លានដុល្លារទៀតពាក់ព័ន្ធជាមួយ Alameda Research។រីឯក្រុមហ៊ុន Blockfi មានបំណុលជាប់ខ្លួនជាង 10 ពាន់លានដុល្លារនិងមានម្ចាស់បំណុលប្រមាណ 100,000 អ្នកនិងមានម្ចាស់បំណុលធំៗចំនួន 3 ដូចជា ជំពាក់ Three Arrows Capital ចំនួន 220 លានដុល្លារ។
ប្រភព: cointelegraph