គម្រោង EigenLayer មានចំនួន ​TVL កើនដល់ទៅ 10 ពាន់លានដុល្លារ

EigenLayer គឺជាគម្រោងធ្វើពីការ restake កាក់ ETH ដែលអ្នកអាចមើលវីដែអូបន្ថែមតាមនេះបាន។ មកដល់ថ្ងៃនេះ TVL (Total Value Locked) របស់គម្រោងនេះបានឡើងដល់ទៅ 10 ពាន់លានដុល្លារហើយ។ TVL គឺជាចំនួនកាក់ដែលអ្នកប្រើប្រាស់បានវេរទៅដាក់ក្នុងគម្រោងណាមួយ។ ឧទាហរណ៏: ខ្ញុំចាប់អារម្មណ៏ក្នុងការយកកាក់ទៅ Restake ក្នុង EigenLayer គឺខ្ញុំវេរកាក់របស់ខ្ញុំទៅដាក់ចូលក្នុង Smartcontract របស់ EigenLayer ហើយវានឹងត្រូវបានរាប់បញ្ចូលក្នុង TVL របស់ EigenLayer។ EigenLayer បានដាក់អោយប្រើដំបូងនៅក្នុងខែមិថុនា ឆ្នាំ 2023 ហើយអស់ពេលតែ 8 ខែគម្រោងនេះអាចអូសទាញចំនួនលុយចូលក្នុង Protocol របស់ខ្លួនបានដល់ទៅ 6 ពាន់លានដុល្លារក្នុងខែកុម្ភ:។

ប្រភព: theblock


Babylon – Airdrop

គម្រោង Babylon គឺជាគម្រោងដែលអ្នកមិនគួរមើលរំលងនោះទេ។ Babylon ធ្វើទាក់ទងជាមួយការយកកាក់ BTC ទៅ Stake។ គម្រោងនេះបានទទួលការវិនិយោគពី Binance Lab ផងដែរ។ សព្វថ្ងៃអ្នកត្រូវទៅចូលរួមលេង Testnet របស់វាដើម្បីមានឱកាសទទួលបាន Airdrop។

  1. ចូលរួម Campaign របស់វាក្នុង Galxe
  2. ចូលរួម Campaign ក្នុង Zealy
  3. ត្រូវមាន wallet OKX, និង Keplr
  4. នៅក្នុង Keplr ត្រូវ Add chain babylon ដោយទៅកាន់វេបសាយនេះរួចចុចស្វែងរក Babylon ហើយ Copy address របស់ Keplr ដើម្បីទៅសុំកាក់ BBN នៅក្នុង discord របស់ babylon ក្នង ​Channel – faucet test bbn។
  5. នៅក្នុង OKX Wallet ត្រូវថែមកាក់ sBTC ដោយចុចទៅលើ manage crypto ហើយស្វែងរក sBTC ហើយចុចដើម្បីបន្ថែមរួចត្រូវ copy address របស់ sBTC រួចទៅសុំកាក់ sBTC ក្នុង ​discord របស់ babylon ក្នុង channel – faucet signed btc។
  6. រួចរងចាំថ្ងៃវាបើកអោយ Stake ប្រហែល 3 ថ្ងៃទៀតហើយធ្វើតាមការណែនាំតាមវេបនេះរបស់វា។