ការជម្រះក្តីលោក CZ ត្រូវបានលើកទៅជិតដាច់ខែមេសា

យោងតាមសេចក្តីប្រកាសពីតុលាការនៃ Seattle សហរដ្ធអាមេរិកបានអោយដឹងថាការជម្រះក្តីលោក Changpeng Zhao ដែលជាអតីតនាយកប្រតិបត្តិ Binance ត្រូវបានលើកទៅថ្ងៃទី 30 ខែ មេសា។ចំពោះការពន្យានេះគឺតុលាការអត់បានបញ្ជាក់ពីមូលហេតុនោះទេហើយមេធាវីលោក CZ ក៏អត់ប្រាប់ពីករណីនេះដូចគ្នា។លោក CZ បាននៅក្រៅការឃុំឃាំងដោយសារលុយធានាដែលជាមូលប័ត្របំណុលសហរដ្ធអាមេរិកចំនួន 175 លានដុល្លារ។បើតាមគោលការណ៏សហព័ន្ធតុលាការគឺណែនាំអោយឃុំខ្លួនលោក CZ ក្នុងគុកយ៉ាងច្រើនបំផុតចំនួន 18 ខែ តែព្រះរាជអាជ្ញាចង់អោយដាក់ទោសអោយធ្ងន់ធ្ងរជាងនេះ។

សម្រាប់អ្នកអត់បានដឹងរឿង: លោក CZ ត្រូវបានចោទថាមានទោសកាលពីថ្ងៃទី 21 ខែ វិច្ឆិកា ដោយមិនបានគោរពតាមគោលការណ៏នៃការលាងលុយរបស់សហរដ្ធអាមេរិកអោយបានត្រឹមត្រូវតាមរយ: Binance។ លោក CZ យល់ព្រមចុះពីតំណែង CEO របស់ Binance និងទទួលការពិន័យចំនួន 50 លានដុល្លារខណ: Binance យល់ព្រមទទួលពិន័យចំនួន 4.3 ពាន់លានដុល្លារ។

បើតាមថ្ងៃកំណត់ចាស់លោក CZ គឺនឹងត្រូវបានកាត់ទោសចុងក្រោយនៅថ្ងៃទី 23 ខែ កុម្ភ: នេះហើយលោក CZ មិនបានទទួលការអនុញ្ញាត្តិអោយចេញពីសហរដ្ធអាមេរិកនោះឡើយ។

ប្រភព:

cnbc