ប្រធានាធិបតី El Salvador លោក Nayib Bukele បានជាប់ឆ្នោតមួយអាណត្តិទៀត

លោក Nayib Bukele គឺជាប្រធានាធិបតីរបស់ El Salvador ដែលគាំទ្រ BTC ខ្លាំងបំផុតបានទទួលការគាំទ្រពីប្រជាជនយ៉ាងច្រើនកុះកររហូតធ្វើអោយរូបលោកនៅអាចបន្តជាប្រធានាធិបតីមួយអាណត្តិដែលមានរយ:ពេល 5 ឆ្នាំ។រូបលោកទទួលបានសម្លេងឆ្នោតគាំទ្រដល់ទៅ 85% និង កៅអី 58 ក្នុងចំណោម 60 នៅក្នុងសភា។ កន្លងមកលោក Nayib មានស្នាដៃគាំទ្រ BTC ដូចជា បង្កើតកាបូបគ្រ៊ីបតូ Chivo ដើម្បីអោយប្រជាជនបានប្រើប្រាស់, គោលនយោបាយទិញកាក់ BTC ចំនួន 1 កាក់ជារៀងរាល់ថ្ងៃ, និង ផ្តល់វីសាដល់អ្នកដែលវិនិយោគដែលប្រើប្រាស់ BTC នៅក្នុងប្រទេសខ្លួនផងដែរ។ជាមួយគោលនយោបាយនេះគឺបានទាក់ទាញដល់អ្នកវិនិយោគជាមួយគ្រ៊ីបតូយ៉ាងខ្លាំងតែក៏មានការមិនពេញចិត្តពីសំណាក់ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ។នៅក្នុងឆ្នាំនេះ El Salvador មានគម្រោងមួយដែលអ្នកវិនិយោគកំពុងតាមដាននោះគឺ Volcano bonds គឺជាមូលប័ត្របំណុលដែលមានកាក់ BTC មកធានាដែល El Salvador នឹងយកកម្ចីនេះទៅគាំទ្រដល់ឧស្សាហកម្មជីកកាក់ BTC ដោយប្រើប្រាស់ថាមពលអាចកើតឡើងវិញ។

លោក Han Chang-joon ជាអតីតប្រធានផ្នែកហិរញ្ញវត្ថុរបស់ Terraform Labs ត្រូវបាននាំខ្លួនពី Montenegro ទៅ ប្រទេសកូរ៉េខាងត្បូងក្រោយពីរូបលោកត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុននៅព្រលានយន្តហោះដោយការបន្លំឯកសារធ្វើដំណើរ។រីឯ Do Kwon គឺនៅ Montenegro នៅឡើយទេ។

ប្រភព:

coindesk

theblock