Genesis ស្នើរសុំតុលាការលក់ហ៊ុន Grayscale Bitcoin Trust ចំនួនទឹកប្រាក់ក្បែរ 1.4 ពាន់លានដុល្លារ
ក្រុមហ៊ុនផ្តល់កម្ចីគ្រ៊ីបតូក្ស័យធន Genesis បានដាក់សំណើរទៅកាន់តុលាការស្រុកភាគខាងត្បូងទីក្រុង New York ដើម្បីលក់ភាគហ៊ុន GBTC ក្នុងតម្លៃក្បែរ 1.6 ពាន់លានដុល្លារដែលក្នុងនោះមាន Grayscale Bitcoin Trust ក្បែរ 1.4 ពាន់លានដុល្លារ, Grayscale Ethereum Trust ប្រហែល 165 លានដុល្លារ និង Grayscale Ethereum Classic Trust ប្រហែល 38 លានដុល្លារ។ជុំវិញសំណើរនេះយើងនឹងបានដឹងកាន់តែច្បាស់នៅថ្ងៃទី 9 ខែ កុម្ភ: ក្នុងសាលតុលាការ។ភាគហ៊ុន GBTC ខ្លះគឺ Genesis បានវេរទៅ Gemini ដើម្បីដាក់ក្នុងសេវាកម្ម Gemini Earn Program ក៏ដូចជាភាគហ៊ុនដែលបានពីក្រុមហ៊ុនក្ស័យធន Three Arrows Capital ផងដែរ។ Genesis ក៏បានប្តឹងទាមទារភាគហ៊ុន 31,180,804 ហ៊ុន ឬ 1.2 ពាន់លានដុល្លារពី Gemini ផងដែរ។ Gemini បានប្រកាសជាផ្លូវការក្នុងវេបសាយខ្លួនថាពួកគេកំពុងដល់ជំហានសំខាន់មួយក្នុងការទទួលបានសិទ្ធិនៃការប្តូរ Grayscale Bitcoin Trust ទៅជា exchange-traded product នៅថ្ងៃទី 10 ខែ មករាកន្លងមកនេះ។
នៅដើមសប្តាហ៏នេះ Genesis បានយល់ព្រមផ្តល់សំណងជាទឹកប្រាក់ 21 លានដុល្លារទៅអោយ SEC ដើម្បីបញ្ចប់ពាក្របណ្តឹងពាក់ព័ន្ធនឹង Gemini Earn Program។
ប្រភព: