FTX នឹងសងលុយគ្រប់ចំនួនអោយអ្នកវិនិយោគវិញ

មេធាវីរបស់ FTX បាននិយាយក្នុងសវនាការកាលពីថ្ងៃព្រហស្បត្តិ៏នេះថា FTX មានលុយគ្រប់គ្រាន់អាចសងអ្នកវិនិយោគវិញទាំងអស់ហើយការសងនេះ FTX នឹងគិតតាមតម្លៃកាក់គ្រ៊ីបតូរបស់អ្នកវិនិយោគនៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 នៅពេលដែលក្រុមហ៊ុននេះបានប្រកាសក្ស័យធន។ទន្ទឹមនឹងនេះមេធាវីរបស់ ​FTX ក៏បានអោយដឹងថាក្រុមហ៊ុននេះមិនមានគម្រោងថានឹងបើកប្រតិបត្តិការឡើងវិញនោះទេ។ FTX ធ្លាប់បានអោយដឹងថាមានចំនួនអ្នកស្នើរយកលុយរបស់ពួកគេមកវិញដល់ទៅ 36,000 ករណីបើគិតជាសាច់ប្រាក់គឺ 16 ពាន់លានដុល្លារ។ហើយកាលពីឆ្នាំមុន FTX បានអោយដឹងថាពួកគេអាចសងមកវិញបានតែ 90% ប៉ុណ្ណោះ។

ក្រុមហ៊ុន Celsius បានអោយដឹងថាពួកគេកំពុងតែសងបំណុលអ្នកវិនិយោគរបស់ខ្លួនហើយដោយបានវេរកាក់ក៏ដូចជាលុយមានចំនួនដល់ទៅ 3 ពាន់លានដុល្លារ។ យោងតាម SpotonChain បានអោយដឹងថា Celsius បានវេរកាក់ ETH ចំនួន 67,500 ទៅកាន់ Coinbase Prime ក្នុងរយ:ពេល 2 ឆ្នាំចុងក្រោយនេះហើយតាំងពី ខែ វិច្ឆិកា 2023 មក ក្រុមហ៊ុននេះបានវេរកាក់ ETH ដល់ទៅ 847,626 ទៅកាន់ CEX។

ប្រភព:

theVerge