Google ឈប់បិទការផ្សាយពាណិជ្ជកម្មទាក់ទងនឹងគ្រ៊ីបតូហើយ

Google បានបិទមិនអោយផ្សាយពាណិជ្ជកម្មអំពីគ្រ៊ីបតូអស់រយ:ពេល 5 ឆ្នាំមកហើយតែថ្ងៃនេះការបិទនោះត្រូវបានរំសាយក្រោយពេលដែល Google អនុញ្ញាត្តិអោយក្រុមហ៊ុនផ្តល់សេវាកម្ម Spot BTC ETF អាចផ្សាយពាណិជ្ជកម្មគ្រ៊ីបតូរបស់ពួកគេបាន។ Google បានបិទមិនអោយផ្សាយពាណិជ្ជកម្មតាំងពីខែមីនា ឆ្នាំ 2018 ហើយក្រោយមក Facebook ក៏បានធ្វើការបិទតាមមូលហេតុដែលក្រុមហ៊ុនទាំងពីរនេះបានបិទមិនអោយផ្សាយគឺដើម្បីការពារមិនអោយមានក្រុមខិលខូចទិញពាណិជ្ជកម្មរួចផ្សាយវេបសាយផ្តេសផ្តាសដែលអាចធ្វើអោយអ្នកប្រើប្រាស់ទទួលរងគ្រោះ។ក្រោយមកនៅថ្ងៃទី 30 នេះ ក្រុមហ៊ុនទាំងពីរនេះក៏បានបើកអោយក្រុមហ៊ុនធំៗនៅសហរដ្ធអាមេរិកអាចទិញពាណិជ្ជកម្មផ្សាយពី Spot BTC ETF របស់ពួកគេបាន។មកដល់ពេលនេះមានក្រុមហ៊ុនចំនួន 2 ហើយដែលបានទិញពាណិជ្ជកម្មរបស់ Google ផ្សាយ Spot BTC ETF របស់ពួកគេរួមមាន BlackRock និង VanEck។

ក្រុមហ៊ុនទីផ្សារទិញលក់ NFT ដ៏ធំមួយក្នុងលោក Opensea បានបើកចិត្តពិភាក្សាជាមួយក្រុមហ៊ុនណាដែលចង់មកទិញ Opensea បើត្រូវថ្លៃនិងមានគំនិតស្របគ្នា Opensea អាចនឹងត្រូវបានលក់។

ក្រសួងយុត្តិធម៍ និង គណៈកម្មាការសហរដ្ធអាមេរិកបានប្រកាសការថ្គោលទោសដល់បុគ្គលពីររូបដែលពាក់ព័ន្ធនឹងការបោកលុយតាមរយ:គ្រ៊ីបតូដែលធ្វើអោយមានការបាត់បង់លុយដល់ទៅ 1.9 ពាន់លានដុល្លារតាមរយ:វេបសាយមួយឈ្មោះថា HyperFund។

ប្រភព:

cryptonews

dlnews

cnbc