រដ្ធាភិបាលសហរដ្ធអាមេរិកយល់ព្រមលើសំណើរលក់កាក់ BTC តម្លៃ 130 លានដុល្លារដែលចាប់បានពី Silk Road
យោងទៅតាមឯកសារចុងក្រោយរដ្ធាភិបាលសហរដ្ធអាមេរិកបានរៀបចំលក់កាក់ BTC តម្លៃ 130 លានដុល្លារដែលចាប់បានពីវេបសាយ Silk Road។ ការយល់ព្រមអោយលក់នេះគឺទទួលបានការអនុញ្ញាត្តិពីតុលាការក្រោយពេលមានការជម្រះលើកទីមួយនៅក្នុងខែសីហាឆ្មាំមុនរួចទើបតែមានការនៅក្នុងខែធ្នូខែមុននេះ។កាក់ដែលបង្កក់បានពី Silk Road មានចំនួន 69,370 BTC។
សម្រាប់អ្នកដែលអត់ដឹង Silk Road គឺជាវេបសាយទីផ្សារងងឹតដែលអ្នកទិញត្រូវចាយជាកាក់ BTC ដើម្បីកំុអោយប៉ូលីសស្គាល់អត្តសញ្ញាណ។នៅក្នុងវេបសាយនេះគឺមានលក់សេវាកម្មក៏ដូចជាផលិតកម្មដែលខុសច្បាប់យ៉ាងសំបូរបែប។ក្រោយមកសហរដ្ធអាមេរិកក៏បានធ្វើការចាប់ម្ចាស់និងបិទវេបសាយនេះនិងបានបង្គក់កាក់ BTC ក្នុងឆ្នាំ 2013។សព្វថ្ងៃកាក់ដែលបានបង្កក់បានទាំងអស់គឺត្រូវបានរក្សាទុកជាមួយ FED ដែលរួមមានកាក់ BTC, BSV, និង BCH។
ប្រភព: