ចក្រភពអង់គ្លេសចាប់ផ្តើមធ្វើការទៅលើរូបិយប័ណ្ណឌីជីថលរបស់ខ្លួន CBDC Pound
មុននេះចក្រភពអង់គ្លេសបានប្រកាសថាពួកគេនឹងចាប់ផ្តើមធ្វើសកម្មជាងមុនទៅលើការបង្កើតរូបិយប័ណ្ណឌីជីថលរបស់ខ្លួនដែលហៅថា Digital Pound (CBDC)។អង់គ្លេសជឿថាការបង្កើតរូបិយប័ណ្ណឌីជីថលនេះគឺជារឿងសំខាន់មួយដើម្បីនាំពួកគេទៅយុទ្ធសម័យបច្ចេកវិទ្យាជាពិសេសទៅលើបច្ចេកវិទ្យារូបិយប័ណ្ណឌីជីថល។តែយ៉ាងណាពួកគេក៏នឹងត្រូវសិក្សាអោយបានល្អិតល្អន់មុននឹងដាក់អោយប្រើប្រាស់រូបិយប័ណ្ណពួកគេដែលហៅថា Britcoin។ពួកគេមានការព្រួយបារម្ភរឿងសុវត្ថិភាព,ឯកជនភាព និង ការមិនពេញចិត្តពីសាធារណជនផងដែរ។បើទោះបីជាពួកគេដាក់អោយប្រើប្រាស់ Britcoin ក៏ពួកគេនឹងមិនចោលរូបិយប័ណ្ណប្រពៃណីដែលកំពុងប្រើសព្វថ្ងៃនោះដែរ។ដំណាក់កាលទីមួយ The Bank Of England (BOE) នឹងផ្តោតទៅលើភាពងាយស្រួលនៃការប្រើប្រាស់និងស្វែងរកជម្រើសនានាមកប្រៀបធៀបក្រោយពីបានសេចក្តីសម្រេចហើយពួកគេនឹងយកវាទៅពិភាក្សាជាមួយរដ្ធាភិបាលដើម្បីសម្រេចថានឹងបង្កើតឬក៏អត់។
គណៈកម្មាធិការរតនាគារចក្រភពអង់គ្លេសមានការព្រួយបារម្ភថាពេលដែលដាក់អោយប្រើ Britcoin នឹងផ្តល់ផលប៉ះពាល់ដល់ធនាគារដែលអាចអោយពួកគេមិនមានលុយគ្រប់គ្រាន់ដក់អោយអ្នកប្រើប្រាស់ (Bank run) ហើយប្រជាជនងាកទៅប្រើប្រាស់ Britcoin ជំនួសអោយរូបិយប័ណ្ណធម្មតា។
ប្រភព: