Arkham បានរកឃើញ Wallet Address ដែលទុកកាក់សម្រាប់ Spot Bitcoin ETF

កាលពីប៉ុន្មានសប្តាហ៏មុន SEC បានអនុម័តទៅលើការស្នើរសុំបើក Spot BTC ETF របស់ក្រុមហ៊ុនចំនួន 11 ។ ចាប់តាំងពីថ្ងៃបើកមកដល់ថ្ងៃនេះយើងឃើញថាកាក់ BTC ធ្លាក់ថ្លៃរហូតតែម្តងហេតុផលធំមួយគឺកើតចេញពីការលក់កាក់ BTC របស់ Grayscale។ក្រុមហ៊ុនទាំង 11 នេះគឺតម្រូវអោយមានក្រុមហ៊ុនដែលរក្សាកាក់គ្រ៊ីបតូអោយពួកគេដើម្បីធានាតម្លៃ Spot BTC ETF។ហើយបើយើងចង់ដឹងថាក្រុមហ៊ុនមួយណាដែលអ្នកវិនិយោគជ្រើសរើសច្រើនជាងគេហើយមានកាក់ BTC សព្វថ្ងៃប៉ុន្មានយើងចាំបាច់ត្រូវស្គាល់ Wallet Address របស់ពួកគេ។ថ្ងៃនេះគម្រោង Arkham បានរកឃើញនិងចែករំលែក Wallet Address ទាំងនោះអ្នកវិនិយោគអោយបានដឹង។Arkham បានរកឃើញ Wallet address របស់ BlackRock, Bitwise, Fidelity, និង Franklin Templeton។ក្នុង Wallet របស់ BlackRock មានកាក់ចំនួន 33,430 BTC, Fidelity មាន 29,907 BTC, Bitwise មាន 10,152 BTC, Franklin មាន 1,160 BTC និង Grayscale មាន 558,280 BTC ដែលបានពីការប្តួរ GBTC របស់ពួកគេទៅជា spot BTC ETF។

សម្រាប់ការ Update បែប Realtime អ្នកអាចចុចតំណនេះ។

ប្រភព:

Cointelegraph