សរុបរឿងក្តីរវាង Binance និង SEC ថ្ងៃនេះ

ដូចដែលបានតាមដាន Binance ត្រូវចូលជួបតុលាការជុំវិញក្តីជាមួយ SEC តាំងពីថ្ងៃ 19 តែដោយសារព្យុះព្រិលធ្វើអោយពន្យាពេលមកថ្ងៃទី 23 ដែលត្រូវថ្ងៃនេះវិញ។ រឿងទីមួយដែល Binance ប្រឈមជាមួយនឹង SEC គឺទាក់ទងនឹងកាក់ដែលជា SEC ចោទថាជាមូលធនខុសច្បាប់ (Unregulated Security)។ថ្ងៃនេះមេធាវីរបស់ Binance ចេញមកប្រឈមមុខជាមួយ SEC ដោយស្នើរអោយតុលាការដកក្តីនេះចេញក្រោយពេលបានតវ៉ាថាកាក់ដែល Binance US បានផ្តល់សេវាកម្មទាំងនោះមិនមែនជា Security ទេ។មេធាវីរបស់ Binance បានចោទថា SEC មានចេទនាមិនល្អចំពោះក្រុមហ៊ុនគ្រ៊ីបតូដោយប្រាប់អោយក្រុមហ៊ុនទាំងនោះបើកផ្តល់សេវាកម្មនៅសហរដ្ធអាមេរិកតែដៃម្ខាងទៀតបៀរជាប្រឆាំងគ្រប់មធ្យោបាយមិនអោយក្រុមហ៊ុនទាំងនោះបើកទៅវិញ។ រីឯ SEC បានឆ្លើយតបថាការត្រួតពិនិត្រទៅលើការជួញដូរ Howey Test ដើម្បីស្វែងរកអោយឃើញថាការជួញដូរនោះទាក់ទងនឹងការវិនិយោគត្រូវបានធ្វើឡើងគ្រប់ការជួញដូរទាំងអស់រួមទាំងគ្រ៊ីបតូផងដែរហើយនិយតការគ្មានសិទ្ធិក្នុងការគំរាមក្រុមហ៊ុនណាមួយទាក់ទងនឹងកំហុសរបស់ពួកគេឡើយ។ចៅក្រមឈ្មោះ Jackson បាននិយាយទៅកាន់តំណាង SEC ថា “SEC ហាក់ដូចជាកំពុងរាប់គ្រប់កាក់គ្រ៊ីបតូទាំងអស់ថាជា Security ហើយបើការនិយាយរបស់ចៅក្រមមិនត្រឹមត្រូវដូច្នេះ SEC ត្រូវតែផ្តល់និយមន័យនិងដែនដែល SEC រាប់ថាកាក់មួយជា Security “។ មកដល់ពេលនេះមានក្រុមហ៊ុនគ្រ៊ីបតូជាច្រើនកំពុងមានរឿងជាមួយ SEC រួមមាន: Binance, Coinbase, Ripple, និង Kraken។

ការកោះហៅថ្ងៃនេះគឺហាក់ដូចជាភាគីទាំងសងខាងនៅមិនទាន់យល់ព្រមគ្នាទេហើយចៅក្រមនឹងដំណើរការបន្តទៀតហើយកាលបរិច្ឆេទនៃការកោះហៅបន្ទាប់នៅមិនទាន់អោយដឹងនៅឡើយទេ។

ប្រភព:

Cointelegraph