របាយការណ៏គ្រ៊ីបតូប្រចាំឆ្នាំដោយ CoinGecko

ថ្ងៃនេះពួកយើងនឹងមកសរុបពីតួលេខនៃទីផ្សារគ្រ៊ីបតូរបស់ CoinGecko អោយអ្នកទាំងអស់គ្នាបានដឹង:

  1. ក្នុងត្រីមាសទីបួនឆ្នាំ 2023 មានពត៏មានទាក់ទងនឹង Crypto ETF បានធ្វើអោយកាក់គ្រ៊ីបតូឡើងថ្លៃជាខ្លាំងដែលធ្វើអោយតម្លៃទីផ្សាររបស់គ្រ៊ីបតូទាំងមូលឡើងពី 1.1 ពាន់ពាន់លានដុល្លារដល់ 1.6 ពាន់ពាន់លានដុល្លារ(+50%)។ហើយកាក់ BTC បានឡើងពី 27,000 $ ដល់ 42,000 $។
  2. កាក់ BTC បានឡើងដល់ទៅ 155.2% ក្នុងឆ្នាំ 2023។
  3. Ethereum ឡើង 90.5% ក្នុងឆ្នាំ 2023 ។
  4. Solana ឡើងខ្លាំងជាគេដល់ទៅ 917.8% ក្នុងឆ្នាំ 2023។
  5. ការជួញដូរ NFT មានទំហំ 11.8 ពាន់លានដុល្លារក្នុងឆ្នាំ 2023 ទាបជាងឆ្នាំ 2022 ដែលមានទំហំជួញដូរ 26.3ពាន់លានដុល្លារ។
  6. ទំហំនៃការជួញដូរគ្រ៊ីបតូមានចំនួន 10.3 ពាន់ពាន់លានដុល្លារមានការកើនឡើងដល់ទៅ 53.1%។

កាក់ដែលទទួលបានការពេញនិយមក្នុងចំណោមកាក់ធំៗចំនួន 30 មានដូចជា : Sol(ឈរលេខរៀងពី 7 ទៅលេខរៀងទី 5), AVAX (22 -> 9), ICP (16), NEAR (23), OP (26), INJ (30)។ កាក់ HBAR, BUSD, XMR, TUSD ត្រូវបានធ្លាក់តំណែងពីកាក់ top 30។

សម្រាប់តម្លៃកាក់ ETH គឺដូចជាមិនសូវជាមានបម្រែបម្រួលតម្លៃអ្វីដ៏គួរអោយកត់សម្គាល់ទេទោះបីជាមានការ Upgrade Shanghai ដែលអ្នកវិនិយោគអាចដកកាក់របស់ពួកគេចេញពីការ Staking ក៏ដោយ។

កាក់ SOL មានការជួញដូរកើនឡើងពី 827 លានដុល្លារក្នុងត្រីមាសទីមួយដល់ 2 ពាន់លានដុល្លារនៅត្រីមាសទីបួន។ក្នុងគម្រោង Sol មានការចែក Airdrop កាក់ធំៗដូចជា PYTH, និង JTO។

ចំពោះ NFT វិញគឺក្នុង Blockchain Ethereum មានទំហំនៃការជួញដូរដល់ទៅ 72.3% នៃការជួញដូរ NFT សរុប។តែបើប្រៀបធៀបជាមួយឆ្នាំ 2022 គឺ Ethereum មានការជួញដូរ NFT ថយចុះព្រោះកាលពី 2022 Ethereum គ្រប់គ្រងដល់ទៅ 90%។ហើយ Blockchain ដែលកំពុងមានការរីកលូតលាស់ជាមួយនឹង NFT មានដូចជា Bitcoin (Ordinal), និង Solana ជាពិសេសគឺក្នុងត្រីមាសទីបួននេះតែម្តង។

ប្រភព:

CoinGecko