Uniswap ត្រៀមលុយចំនួន 30 មុឺនដុល្លារសម្រាប់អភិវឌ្ឍន៏ Uniswap ជំនាន់ថ្មី V4

Uniswap គឺជាគម្រោង DEX ដែលមានការពេញនិយមយ៉ាងខ្លាំងក្នុង Blockchain Ethereum ដែលកំពុងគ្រប់គ្រងលុយដល់ទៅ 4.43 ពាន់លានដុល្លារ និង រកចំណូលបានប្រចាំឆ្នាំប្រមាណ 940លានដុល្លារក្នុងខែឧសភាឆ្នាំ 2021 គម្រោងនេះរកលុយពី Fee បានច្រើនជាង BTC ទៅទៀតដែលក្នុងមួយថ្ងៃអាចរកបានដល់ទៅ 4.5 លានដុល្លារកាលពីពេលនោះ។នៅថ្ងៃទី 17 នេះគម្រោង ​Uniswap បានប្រកាសពីផែនការនៃការធ្វើបច្ចុប្បន្នភាពគម្រោងរបស់ខ្លួនទៅជំនាន់ទី 4 V4។ក្នុងការធ្វើបច្ចុប្បន្នភាពទៅជំនាន់ទីបួននេះ Uniswap មានគម្រោងនឹងរចនាវេបសាយថ្មីដល់អ្នកប្រើប្រាស់ព្រោះសព្វថ្ងៃ Uniswap កំពុងប្រើ UI v2 នៅឡើយហើយមានមុខងារមិនសូវច្រើននិងអាចថាពិបាកប្រើសម្រាប់អ្នកថ្មី។ជាមួយចំនួនលុយ 30 មុឺនដុល្លារ Uniswap នឹងទុកពេលអោយ 2 ឆ្នាំដល់អ្នកអភិវឌ្ឃន៏ហើយមានជា KPI ដោយនៅឆ្នាំទីមួយទាមទារអោយមានការប្រើប្រាស់ UI ថ្មីយ៉ាងហោចណាស់មានចំនួនទឹកលុយ 150លានដុល្លារស្មើនឹង 5% នៃចំនួនទឹកលុយសរុបដែល Uniswap កំំពុងគ្រប់គ្រង។មុខងារជំនាន់ថ្មីរបស់ Uniswap V4 មានដូចជា on-chain limit orders, automatic deposits to lending protocols, និង auto-compounded liquidity provider (LP) fee។

គម្រោងកាក់ Altlayer ដែលកំពុងធ្វើ Launchpool ក្នុង Binance នឹងមានចែកកាក់ ALT ដល់អ្នកដែល:

  1. មាន NFT Altlayer OG Badge
  2. មាន NFT Oh Ottie
  3. បានចូលរួម Altitude campaigns
  4. បាន Stake កាក់ក្នុងEigenLayer
  5. បាន Stake កាក់ជាមួយគម្រោង Celestia

ប្រភព:

cointelegraph