អង្គការសហប្រជាជាតិបានចេញមកអោយដឹងថាកាក់ USDT កំពុងបានពេញនិយមពីសំណាក់ជនប្រព្រឹត្តបទល្មើសលាងលុយ
អង្គការសហប្រជាជាតិបានអោយដឹងថា Tether គឹជាក្រុមហ៊ុនគ្រ៊ីបតូដ៏ធំជាងគេមួយក្នុងលោកដែលមានកាក់USDT កំពុងចែកចាយក្នុងទីផ្សារហើយក៏កំពុងទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងពីជនល្មើសប្រើក្នុងការលាងលុយ។តាមរបាយការណ៏ចុះថ្ងៃច័ន្ធដោយភ្នាក់ងារប្រឆាំងថ្នាំញៀននិងបទល្មើសរបស់អង្គការសហប្រជាជាតិបានអោយដឹងថា USDT កំពុងក្លាយទៅជាបេះដូងរបស់ឧស្សាហ៏កម្មបោកប្រាស់ដែលកំពុងមានកំណើនឡើងយ៉ាងខ្លាំងដែលរួមមានដូចជាការបោកប្រាស់តាមរយ:លួមលោងរួចបញ្ជាអោយវេរលុយដែលមានពាក្រជាភាសាអង់គ្លេសថា “pig butchering”។ការវិវឌ្ឃន៏រូបិយប័ណ្ណគ្រ៊ីបតូគឺមួយក្នុងចំណោមបច្ចេកទេសផ្សេងទៀតដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងហើយក៏កំពុងបានប្រើដោយក្រុមឧក្រិដ្ធកម្មនៅអាសុីអាគ្នេយ៏អស់រយ:ពេលជាច្រើនទសវត្សន៏ផងដែរដូចជាកាសុីណូទីផ្សារងងឹតក្នុងគោលបំណងលាងលុយកខ្វក់ជាដើមដោយប្រើប្រាស់ USDT ជាមធ្យោបាយ។គួរអោយដឹងផងដែរថាសព្វថ្ងៃកាក់ USDT មាន Marketcap ដល់ទៅ 95ពាន់លានដុល្លារហើយថ្មីៗនេះមានការចុះអន្តរាគមន៏ទាក់ទងនឹងការលាងលុយជាច្រើនករណីដោយជនល្មើសប្រើប្រាស់កាក់ USDT ក្នុងការលាងលុយមួយក្នុងចំណោមនោះគឺនៅសិង្ហបុរីកាលពីខែសីហាកន្លងមកនេះមានការចាប់ជនល្មើសយកលុយនិងកាក់ USDT បានចំនួន737 លានដុល្លារ។កាលពីវិច្ឆិកាកន្លងមកនេះដោយមានការចូលរួមពី OKX និង Tether បានបង្កក់កាក់ USDT ខុសច្បាប់បានចំនួន 225 លានដុល្លារ។
ក្នុងរបាយការណ៏នោះក៏មានការលើកឡើងពីប្រទេសកម្ពុជាផងដែរដោយបាននិយាយថាការលាងលុយគឺមានការធ្វើឡើងនៅរដ្ធ Shan មីយ៉ាន់ម៉ា និង ប្រទេសកម្ពុជាយើងដោយមានការលើកផ្ទាំងប៉ាណូទទួលដូរកាក់ USDT មកជាលុយដុល្លារដើម្បីយកមកប្រើប្រាស់ទៀតផង។ការបង្កក់កាបូបដាក់កាក់ USDT មានការកើនឡើងដល់ទៅ 27% យោងតាមទិន្នន័យពី CCData។
ប្រភព: