កាក់ទាក់ទងនឹង AI គឺឈរលំដាប់លេខ3 នៃកាក់ដែលអ្នកវិនិយោគចំណេញជាងគេបំផុតក្នុងរយ:ពេល 3ខែចុងក្រោយនេះ
តាមទិន្នន័យរបស់ក្រុមហ៊ុនផ្តល់សេវាកម្មជួញដូរគ្រ៊ីបតូបានអោយដឹងថាកាក់ប្រភេទ AI ដូចជា Fetch, Ocean, និង Oraichain គឺជាកាក់ដែលតម្លៃឡើងថ្លៃខ្លាំងជាងគេបើធៀបជាមួយកាក់ប្រភេទផ្សេងទៀត។តាមរបាយការណ៏របស់ Binance បានអោយដឹងថាកាក់ប្រភេទ AI បានឡើងឈ្នះគេរយ:ពេល 3 ខែគិតដល់ថ្ងៃទី 2 ខែ មករា។ក្នងរបាយការណ៏យើងឃើញថាកាក់ទាក់ទងនឹង AI បានឡើងថ្លៃខ្លាំងឈរលំដាប់លេខ2 ដោយមិនរាប់បញ្ចូលកាក់ប្រភេទ Meme Coin ហើយកាក់ទាក់ទងនឹង L2s – Layer 2 ឈរលំដាប់លេខមួយ។នៅក្នុងរបាយការណ៏នេះកាក់ទាក់ទងនឹង AI ដែលត្រូវបានរាប់បញ្ចូលមានដូចជា AGIX, Cortex, FET, OCEAN, Oraichain, និង RNDRដោយកាក់ទាំងនេះឡើងថ្លៃដល់ទៅ 185% ក្នុងរយ:ពេល 3 ខែ។រីឯកាក់ទាក់ទង Defi 2.0 ឡើង 87%, Gamefi 109%, Real World Asset(RWA) ឡើង 145%, Layer-2s ឡើង 221%។ហើយកាក់ AI ដែលឡើងថ្លៃជាងគេគឺ Fetch ឡើង 659% ក្នុងឆ្នាំ 2023 និង SingularityNET ឡើង 616%។
ប្រភព: