Huobi Korea បានបិទទ្វារ

ក្រុមហ៊ុនជួញដូរកាក់គ្រ៊ីបតូ Huobi Korea នឹងបិទឈប់ផ្តល់សេវាកម្មនៅកូរ៉េនៅថ្ងៃទី 29 ខែ មករានេះ។ក្រុមហ៊ុនេះបានប្រាប់ហេតុផលថាមូលហេតុនៃការបិទគឺដោយសារតែបរិស្ថានអាជីវកម្មនៅប្រទេសកូរ៉េគឺពិបាកហើយនៅពេលដែលក្រុមហ៊ុននេះបិទអតិថិជនក៏នៅតែអាចដកកាក់គ្រ៊ីបតូបានធម្មតា។ក្រុមហ៊ុន Huobi Korea បានផ្តាច់ខ្លួនពី Huobi Global ឬ HTX កាលពីខែមករាឆ្នាំ 2023។គួរអោយដឹងផងដែរថា Crypto Exchange នៅកូរ៉េដែលមានការពេញនិយមច្រើនជាងគេរួមមាន: Upbit, Bithumb, Coinone, Korbit, និង Gopax ដែលគ្រប់គ្រងទីផ្សារដល់ទៅ 99.6%។

ថ្ងៃនេះ SEC បានបើកកិច្ចប្រជុំជាមួយ Stock Exchange ដ៏ធំនៅសហរដ្ធអាមេរិកជុំវិញការអនុម័ត Spot BTC ETF។ការប្រជុំនេះរួមមាន New York Stock Exchange, Nasdaq, និង Cboe ដែលបានចូលរួមប្រជុំពិភាក្សាទៅលើសំណើរ ETF និង ការប្រមូលនៅពត៏មានផ្នែកច្បាប់ដើម្បីធ្វើការវិនិច្ឆ័យទៅលើសំណើរទាំងនោះ។

ប្រភព:

theblock

bitcoinmagazine