ទ្រព្យសម្បត្តិរបស់ CZ បានកើនឡើងសារជាថ្មីម្តងទៀតក្រោយពេលគ្រ៊ីបតូចាប់ផ្តើមទទួលចាប់អារម្មណ៏សារជាថ្មី

CZ ដែលសព្វថ្ងៃកំពុងស្ថិតនៅសហរដ្ធអាមេរិករងចាំថ្ងៃកាត់ក្តីនៅឆ្នាំក្រោយដែលអាចដល់ថ្នាក់ធ្ងន់ធ្ងរត្រូវជាប់គុក។ទ្រព្យសម្បត្តិរបស់លោកត្រូវបានប៉ាន់ស្មានថាបានកើនឡើងដល់ប្រមាណជាជាង​ 25 ฺពាន់លានដុល្លារនៅក្នុងឆ្នាំនេះក្រោយពេលដែលកាក់​ BTC បានឡើងថ្លៃដល់ទៅ 160% បើធៀបទៅនឹងឆ្នាំ2022 ដែល FTX បានក្ស័យធន។ទ្រព្យសម្បត្តិរបស់លោក CZ គឺមានជាប្រមាណ 37 ពាន់លានដុល្លារដោយមិនរាប់ភាគហ៊ុនដែលមានក្នុង Binance។បើប្រៀបធៀបទ្រព្យសម្បត្តិរបស់លោក CZ ទៅជាមួយលុយដែល Binance ត្រូវទទួលពិន័យរបស់សហរដ្ថអាមេរិកចំនួន 4.3 ពាន់លានដុល្លារគឺ ហាកដូចជាខុសគ្នាឆ្ងាយណាស់ដែលមានន័យថា​Binance អាចសងបានដោយងាយស្រួល។Binance ហាក់ដូចជាធ្លាក់អំណាចក្នុងការកាន់កាប់ក្នុងទីផ្សារគ្រ៊ីបតូក៏ប៉ុន្តែជាមួយនឹងចំនួននៃការទិញលក់កាក់គ្រ៊ីបតូកំឡុងពេលកាក់ឡើងថ្លៃនេះគឺអាចជួយអោយBinance រកចំណូលបានច្រើនគួរសម។ជាមួយអ្នកដឹកនាំថ្មីBinance មានចំនួនអ្នកប្រើប្រាស់កើនដល់ 167 លាននាក់ដែលក្នុងនោះក៏មាន 27 លាននាក់ដែលបានប្រើប្រាស់ Binance web3 wallet។ខណដែលគ្រ៊ីបតូកំពុងបានថ្លៃ Binance ក៏បានព្យាយាមបង្កើត Launch pool ថ្មីដើម្បីទាក់ទាញអ្នកប្រើប្រាស់ក៏ដូចជាទាក់ទាញការទិញកាក់ BNB របស់ខ្លូនដើម្បីយកទៅចូលរួម Launch pool ផងដែរដូចជាថ្មីនេះមានគម្រោង Lauch pool ឈ្មោះ Sleepless AI ដែលមានកាក់ឈ្មោះ AI ជាដើម។

ប្រភព:

bloomberg