FTX បានវេរកាក់ SOL ចូលក្នុងExchange ចំនួនដល់ទៅ 13.22 លានកាក់តាំងពី ថ្ងៃទី 24 ខែ តុលា

យោងតាមការរាយការណ៏របស់ Spot On Chain បានអោយដឹងថា តាំងពីថ្ងៃទី 24 ខែ តុលា ដល់ថ្ងៃទី 14 ខែធ្នូ FTX បានវេរកាក់ចូលក្នុង Exchange ដល់ទៅ 13.22 លានកាក់ហើយ Spot On Chain ជឿថាកាក់យ៉ាងតិច 2 លាន ​SOL អាចត្រូវបានលក់គ្រប់ពេល។ហើយកាក់ SOL នឹងត្រូវបាន Unlock ជារៀងរាល់ខែរហូតដល់ Unlock ចំនួន 40.5 លានកាក់ SOL គ្រប់ចំនួនហើយនឹងមានការ Unlock ច្រើនៗនៅក្នុងឆ្នាំ 2025។តាំងពី FTX ក្ស័យធនមកកាក់ SOL បានឡើងតាំងពី 17.66$ ដល់ 98$ ដែលមានន័យថាម្ចាស់បំណុលរបស់FTX បានទទួលការកើនឡើងនៅទ្រព្យសម្បត្តិដល់ទៅ 3 ពាន់លានដុល្លារព្រោះនៅពេលដែល FTX ក្ស័យធនក្រុមហ៊ុននេះមានកាក់ SOL ដល់ទៅ 55.8 លានកាក់។ហើយ FTX ទើបតែបាន Unlock កាក់ SOL បាន 27%ឬ 15.3 លានកាក់ ប៉ុណ្ណោះហើយមានចំនួន 13.22 លានកាក់ប្រហែលជាត្រូវបានលក់អស់ហើយ។ខាងក្រោមជាទិន្នន័យនៃការ Unlock កាក់ SOL របស់ FTX។

SOL Unlock Schedule

ស្ថាបនិករបស់របស់ Platform ​Bitmex បានប្រកាសក្នុង Twitter ថាលោកបានលក់កាក់ SOL របស់គាត់ហើយយកទៅទិញកាក់ ETH។

ថ្ងៃនេះ Bybit ត្រូវបានគណ:កម្មាការមូលប័ត្រប្រទេសថៃចោទថាផ្តល់សេវាកម្មខុសច្បាប់ក្នុងប្រទេសខ្លួនព្រមទាំងចោទ Influencer និង Youtuber ពីរបីរូបដែលបានឃោសនាពី Platform នេះផងដែរ។

ប្រភព:

Spotonchain