Ripple – XRP ត្រូវបានធនាគារកណ្តាលប្រទេសអៀរឡង់យល់ព្រមអោយជាក្រុមហ៊ុនផ្តល់សេវាទ្រព្យសម្បត្តិនិម្មិត

ក្រុមហ៊ុន Ripple ក្នុងប្រទេសអៀរឡង់ដែលមានឈ្មោះថា Ripple Markets Ireland Limited ត្រូវបានធនាគារកណ្តាលប្រទេសនេះអនុញ្ញាត្តិអោយផ្តល់សេវាកម្មទាក់ទងនឹងទ្រព្យសម្បត្តិនិម្មិតឬ Virtual asset នៅក្នុងប្រទេសនៅថ្ងៃទី 19 ខែធ្នូនេះ។ការអនុម័តនេះនឹងអនុញ្ញាត្តិអោយ Ripple ដំណើរការសេវាកម្មវេរទ្រព្យសម្បត្តិនិម្មិតហើយបើកផ្លូវអោយផ្តល់សេវាបែបនេះនៅទូទាំងអុឺរ៉ុបបើច្បាប់អនុញ្ញាត្តិនៅចុងឆ្នាំ 2024។លោក Van Miltenburg ជាប្រធានផ្នែកយុត្តិសាស្ត្ររបស់ Ripple បានអោយដឹងថា ប្រទេសអៀរឡង់ដាក់ខ្លួនថាជាប្រទេសដែលគាំទ្រឧស្សាហ៏កម្មទ្រព្យសម្បត្តិនិម្មិតដែលជាមូលហេតុ Ripple ជ្រើសរើសប្រទេសនេះជាប្រទេសទីមួយនៅអ៊ឺរ៉ុបដើម្បីដំណើរការសេវាកម្មរបស់ខ្លួន។ប្រទេសអៀរឡង់បានបង្កើតច្បាប់ច្បាស់លាស់មួយទៅលើវិស័យនេះដើម្បីអោយក្រុមហ៊ុនផ្សេងៗមានភាពជឿជាក់ដើម្បីបើកក្នុងប្រទេសខ្លួន។គួរអោយដឹងផងដែរថាកាលពីខែតុលា Ripple ទទួលបានសិទ្ធិក្នុងការទូទាត់លុយនៅសិង្ហបុរី ហើយ Ripple ក៏បានអោយដឹងថាពួកគេបានសិទ្ធិក្នុងការវេរលុយនៅសហរដ្ធអាមេរិកផងដែរ។កាលពីខែវិច្ឆិកា Ripple ទទួលបានការអនុញ្ញាត្តិពីប្រទេសឌូបៃអោយអាចប្រើប្រាស់កាក់ XRP ក្នុងការវេរកាក់ទៅវិញទៅមករវាងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិរបស់ប្រទេសឌូបៃផងដែរ។

និយាយពីការរឿងក្តីរវាង Ripple និង SEC ដែលកើតតាំងពីឆ្នាំ 2020 វិញគឺត្រូវបានតុលាការជម្រះក្នុងខែកក្កដាឆ្នាំនេះថា XRP មិនត្រូវបានរាប់បញ្ចូលថាជាទ្រព្យសម្បត្តិខុសច្បាប់ទេបើសិនធ្វើការទិញលក់ក្នុងទីផ្សារទីពីរតែនឹងត្រូវរាប់ថាជាទ្រព្យសម្បត្តិវិនិយោគខុសច្បាប់បើសិនជាកាក់ XRP ត្រូវបានប្រើប្រាស់ក្នុងការដោះដូរការវិនិយោគពីស្ថាប័នហិរញ្ញវត្ថុសហរដ្ធអាមេរិក។ហើយក្តីនេះនៅមិនទាន់ចប់ 100% នៅឡើយទេ។

ប្រភព:

theblock