គម្រោង Cosmos នឹងមានការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ
Cosmos ដែលមានកាក់ឈ្មោះ Atom បានធ្វើការបោះឆ្នោតដើម្បីធ្វើកំណែទម្រង់ទៅលើគម្រោងរបស់ខ្លូនចប់សព្វគ្រប់នៅក្នុង Proposal 848។ជាលទ្ធផលសហគមន៏របស់គម្រោងនេះគឺយល់ព្រមទៅលើ Proposal 848 ដោយនៅក្នុង Proposal នេះគឺទាក់ទងជាមួយនឹងការកំណត់អតិផរណាត្រឹមតែ 10%។ ហើយ Cosmos ក៏នឹងធ្វើកំណែទម្រង់ទ្រង់ទ្រាយធំផងដែរដោយបង្កើត Network ថ្មីឈ្មោះ AtomOne ដែលមានកាក់ឈ្មោះ ATOM1 ហើយក៏មានការចែកកាក់នេះដល់អ្នកដែលបានចូលរួម Vote ផងដែរ។ លោក Kwon ដែលជាអ្នកអភិវឌ្ឃន៏មួយរូបរបស់គម្រោងនេះសម្តែងភាពមិនពេញចិត្តជាមួយនឹងការសម្រេចមួយនេះដោយលោកព្រួយបារម្ភរឿងសុវត្ថិភាពជាមួយនឹងការធ្វើកំណែទម្រង់លើកនេះ។លោកនឹងបំបែកគម្រោង Cosmos Hub របស់លោកចេញពី Cosmos។ Cosmos Hub គឺបម្រើជាមជ្ឈមណ្ឌលកណ្តាលនៃEcosystem ទាំងមូលរបស់គម្រោង Cosmosដែលមានកាក់ ATOM ជា Governance Token។Cosmos Hub អាចនឹងបង្កើតកាក់សម្រាប់បង់ Fee មួយទៀតឈ្មោះ phATOM1 មកប្រើជាមួយ ATOM1។
ក្រុមហ៊ុន Circle (USDC)បានចាប់ដៃគូរជាមួយក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុនឈ្មោះ SBI Holdings ដើម្បីជម្រុញវិស័យលុយឌីជីថលក្នុងប្រទេសជប៉ុនដោយនាំយក USDC, បច្ចេកទេសធនាគារ និង Web3 មកប្រើប្រាស់។
ហុងកុងបានចាប់ផ្តើមស៊ើបអង្គេតទៅលើក្រុមហ៊ុនជួញដូរកាក់ឈ្មោះ Huomax ដែលបានបោកប្រាស់លុយអ្នកវិនិយោគចំនួន 15.4 លានដុល្លារ។
ប្រភព: