JPMorgan: ការអនុម័ត Spot Bitcoin ETF អោយ GrayScale អាចធ្វើអោយកាក់ BTC ចុះថ្លៃ

ធនាគារវិនិយោគពិភពលោក JPMorgan បានចេញមកដាស់តឿនថាការអនុម័ត Spot Bitcoin ETF របស់ SEC អោយ Grayscale អាចធ្វើអោយលុយហូរចេញពី BTC ខ្ទង់ពាន់លានដុល្លារ។ Grayscale បានស្នើរប្តូរពី Grayscale Bitcoin Trust (GBTC) របស់ខ្លួនអោយទៅជា Spot BTC ETF។ GBTC គឺជាការវិនិយោគបែបប្រពៃណីដែល Grayscale បានទិញ Bitcoin ហើយអ្នកវិនិយោគទូទៅបានទៅទិញភាគហ៊ុនដែល Grayscale បានលក់និយាយអោយស្រួលស្តាប់គឺ Grayscale លក់ភាគហ៊ុនដើម្បីយកលុយទាំងនោះទៅទិញ BTC នោះឯងដោយសព្វថ្ងៃ GBTC មានកាក់ BTC កំពុងគ្រប់គ្រងដល់ទៅ 600,000 BTC។ហើយភាគហ៊ុន GBTC នេះត្រូវបានអ្នកវិនិយោគទិញក្នុងតម្លៃធូរថ្លៃខ្លាំងក្នុងឆ្នាំនេះមានន័យថាបើ GBTC ប្តូរទៅជា BTC ETF មែននោះគឺអ្នកវិនិយោគទាំងនេះនឹងបានចំណេញច្រើនហើយពួកគេអាចនឹង Take Profit ដោយការលក់ BTC ETF របស់ពួកគេហើយអាចបង្ខំអោយ Grayscale ត្រូវលក់កាក់ BTC ដើម្បីយកលុយអោយអ្នកវិនិយោគទាំងនោះផងដែរ។JPMorgan មានការទាយថាកាក់ BTC ចំនួន 2.7 ពាន់លានដុល្លារអាចនឹងហូរចេះពីគ្រ៊ីបតូបើមានការ Take Profit បែបនេះកើតមានឡើងមែន។

យោងតាម Glassnode បានអោយដឹងថាកាក់ BTC ចំនួន 16.366 លានកាក់កំពុងស្ថិតក្នុងស្ថានភាពចំណេញ។ចំនួនកាក់នេះស្មើរនឹង 83.6% នៃចំនួនកាក់សរុបដែលមានក្នុងទីផ្សារដែលជាតួលេខមួយដ៏ច្រើនតាំងពីឆ្នាំ 2021 មក។

ប្រភព:

news bitcoin