មានរឿងអីកើតឡើងជាមួយក្រុមហ៊ុនផ្តល់សេវាជួញដូរគ្រ៊ីបតូធំៗ

មួយរយ:នេះក្រុមហ៊ុនផ្តល់សេវាជួញដូរគ្រ៊ីបតូកំពុងតែជួបបញ្ហាជារឿយដូច្នេះអ្នកដែលមានកាក់នៅក្នុង Crypto Exchange គួរតែប្រយ័ត្នបើអាចណែនាំអោយដកកាក់ទុកនៅនឹងខ្លួនសិនក៏ម៉្យាងដែរ។យើងមកដឹងរឿងទីមួយតែម្តងដែលបានកើតឡើងជាមួយ Binance។រដ្ធាភិបាលសហរដ្ធអាមេរិកទារលុយ Binance ចំនួន 4 ពាន់លានដុល្លារដើម្បីបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេទៅលើក្រុមហ៊ុន Binance។ Binance បានក្លាយជាមុខសញ្ញាដែលនិយតករសហរដ្ធអាមេរិកត្រូវតែពិនិត្រវិច័យដែលពាក្រព័ន្ធនឹងការបោកប្រាស់, ថ្លឹងថ្លែងពីផលប៉ះពាល់ឧស្សាហ៏កម្មគ្រ៊ីបតូទាំងមូល និង ចំនួនលុយដែល Binance អាចនឹងមិនមានគ្រប់គ្រាន់នៅពេលដែលអតិថិជនដកលុយរបស់ពួកគេ។បើសិនជា Binance យល់ព្រមផ្តល់លុយចំនួន 4 ពាន់លានដុល្លារនោះ Binance នឹងរួចពីការចោទប្រកាន់ទាក់ទងនឹងទោសចូលរួមក្នុងការលាងលុយ , បោកប្រាស់ទាក់ទងនឹងការរក្សាលុយរបស់ខ្លួនជាមួយធនាគារ និង រំលោភពីបទបង្កក់លុយ។ តើ Binance នឹងមានការតបតរយ៉ាងណានៅមិនទាន់មានពត៏មានច្បាស់លាស់នៅឡើយទេតែសព្វថ្ងៃ CZ នៅ UAE នៅឡើយ។

Exchange មួយទៀតដែលមានបញ្ហាដូចគ្នាគឺ Kraken ដែល SEC បានចោទថាក្រុមហ៊ុននេះបានដំណើរការដោយមិនបានសុំច្បាប់ត្រឹមត្រូវ និង ដាក់លុយអ្នកវិនិយោគច្របូកច្របល់ដែលមិនមានភាពត្រឹមត្រូវ។ ក្នុងការចោទប្រកាន់របស់ SEC បានអោយដឹងថា Kraken បានធ្វើអោយលុយអ្នកវិនិយោគមានហានិភ័យដោយបានដាក់លុយអ្នកវិនិយោគចំនួន 33 ពាន់លានដុល្លារចូលជាមួយទ្រព្យសម្បត្តិរបស់ខ្លួន។ស្រដៀងគ្នានេះដែរ Kraken ក៏មានលុយអ្នកវិនិយោគចំនួន5 ពាន់លានដុល្លារទៀតដែលបានដាក់ចូលក្នុងបញ្ជីធនាគារខ្លួនដែលមានការចាយវាយរួចមកហើយដែរ។ SEC ក៏បានចោទថាក្រុមហ៊ុននេះផ្តល់ការវិនិយោគខុសច្បាប់ដោយមានការប្រកាសលក់និងឃោសនាកាក់ ALGO, MATIC, NEAR ផងដែរ។

Crypto Exchange Bittrex Global នឹងបិទនៅថ្ងៃទី 4 ខែ ធ្នូខាងមុខនេះក្រោយពេលដៃគូររបស់ Bittrex នៅសហរដ្ធអាមេរិកបានប្រកាសក្ស័យធននិងបញ្ជប់ប្រតិបត្តិការអស់រយ:ពេលពីរ បីខែក្រោយមក។ Bittrex នឹងមិនមានការជួញដូរកាក់ទៀតទេចាប់តាំងពីថ្ងៃទី 4 ខែធ្នូតែនៅអាចវេរកាក់ចេញបាន។

ប្រភព:

watcher guru