ចំណូលពីការជីកកាក់BTC កើនឡើងខ្លាំងក្នុងខែតុលា

ខែតុលានេះអាចចាត់ទុកថាជាខែដែលក្រុមហ៊ុនជីកកាក់គ្រ៊ីបតូទទួលបានចំណូលច្រើនដោយសារតែការឡើងថ្លៃនៃកាក់ BTC ដោយរកចំណូលបានដល់ទៅ 131.45 លានដុល្លារលើសខែកញ្ញា(សរុបចំណូលខែតុលាគឺ 807.01 លានដុល្លារ)តែការរកបានពី BTC fee បានធ្លាក់ចុះដោយបានធ្លាក់ដល់ទៅ 5.44 លានដុល្លារធៀបពីខែមុន(សរុបការរកបានពី Fee គឺ 20.96 លានដុល្លារ)។តាមការរាយការណ៏របស់ Bitcoin dot com ដែលបានយកទិន្នន័យពី Pool ជីកកាក់ BTC ចំនួន 43 ផ្សេងគ្នាដែលបានប្រើបច្ចេកទេស SHA256 បានអោយដឹងថា pool Foundry USA បាននាំមុខគេដែលទទួលបាន Block Reward ដល់ទៅ 28%, Antpool បាន 27%, F2pool និង Viabtc ចំនួន 11% ម្នាក់ និង Binance Pool បាន 7.23 %។ជាមួយនឹងការកើនតម្លៃរបស់កាក់ BTC ភាពពិបាកនៃការជីកកាក់ BTC ក៏មានការកើនឡើងដូចគ្នាដោយបានកើនដល់ទៅ 2.35%។

នៅក្នុងត្រីមាសទីបីឆ្នាំ 2023 នេះមានការប្រើប្រាស់ Stablecoin ច្រើនដោយមានការប្រើប្រាស់ប្រចាំថ្ងៃដល់ទៅ 400,000 ករណី។

Platform ទិញលក់ NFT Opensea បានបញ្ឈប់ការងារបុគ្គលិកដល់ទៅ50%ដោយ Opensea ចាប់ផ្តើមសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាពជំនាន់ទី2 របស់ខ្លួនដែលទាមទារអោយក្រុមហ៊ុននេះធ្វើការលឿន និង មានប្រសិទ្ធិភាពដោយសារតែសព្វថ្ងៃ Opensea ហាកដូចជាអ្នកនៅពីក្រោយគូរប្រជែងរបស់ខ្លូនដូច្នេះក្នុងជំនាន់ទីពីរនេះ Opensea សង្ឈឹមថានឹងអាចនាំយក បច្ចេកវិទ្យាថ្មី, ការជឿទុកចិត្តបាន, ល្បឿន, បទពិសោធន៏ និង គុណភាពជូនដល់អ្នកប្រើប្រាស់។ គួរអោយដឹងផងដែរថា Opensea ធ្លាប់ត្រូវបានអោយតម្លៃនៃក្រុមហ៊ុននេះដល់ទៅ 13.3 ពាន់លានដុល្លារនៅឆ្នាំ 2022

ប្រភព:

bitcoin dot com

decrypt