Sam Bankman-Fried បានរកឃើញថាមានទោសទៅលើការបោកប្រាស់ចំនួន 7 ករណី
Sam Bankman-Fried គឺជាម្ចាស់ក្រុមហ៊ុន FTX ដែលបានប្រកាសក្ស័យធនកាលពីខែវិច្ឆិកា ឆ្នាំ 2022។ក្រោយពីបានប្រកាសក្ស័យធន SBF ត្រូវបានតុលាការហៅសួរចម្លើយដោយមានការសង្ស័យថារូបគេបានបោកប្រាស់វិនិយោគដោយបានយកលុយអ្នកវិនិយោគទៅប្រើប្រាស់ដោយមិនមានការអនុញ្ញាត្តិ។នៅពេលថ្មីៗនេះតុលាការបានសួរចម្លើយលោក SBF និង អ្នកដែលពាក់ព័ន្ធផ្សេងៗទៀតដោយប្រើពេលអស់ 15 ថ្ងៃ និង 4 ម៉ោង ហើយតុលាការបានសម្រេចថាលោក SBF បានប្រព្រឹត្តខុសច្បាប់ទៅលើ 7 ករណីទាក់ទងនឹងការបោកប្រាស់ និង ការសមគំនិតលួចលុយអ្នកវិនិយោគ។ការប្រកាសដាក់ទោសនឹងធ្វើឡើងនៅថ្ងៃទី 28 ខែមីនា 2024 ដែលរូបលោកកំពុងប្រឈមនឹងការជាប់គុករយ:ពេល 110 ឆ្នាំ។
ទាក់ទងនឹងពាក្រចចាមអារាមដែលថា BTC Spot ETF នឹងត្រូវបានអនុម័តនៅថ្ងៃទី 2 ត្រូវបានបរាជ័យដោយ SEC មិនបានប្រកាសអនុម័តនោះទេតែអ្នកវិនិយោគនៅមានសង្ឃឹមមួយទៀតគឺនៅថ្ងៃទី 9 នេះបន្តទៀតដែលពួកគេនៅរងចាំមើលការប្រកាសរបស់ SEC។
ក្រុមហ៊ុន Block របស់លោក Jack Dorsey ដែលជាអ្នកចូលរួមបង្កើត Twitter ទទួលបានប្រាក់ចំណេញពីការវិនិយោគទៅលើកាក់ BTC ដល់ទៅ 45លានដុល្លារដែលសព្វថ្ងៃក្រុមហ៊ុននេះមានចំនួនទឹកប្រាក់ 2.42 ពាន់លានដុល្លារ។
ប្រភព: