មិនទាន់អនុម័តផងមានក្រុមហ៊ុនធំមួយចំនួនបាននិយាយពីកិច្ចសហការជាមួយ BlackRock អំពី Spot BTC ETF

ពត៍មានទាក់ទងនឹងការអនុម័ត Spot BTC ETF បានកំពុងតែក្រលុកទីផ្សារគ្រ៊ីបតូយ៉ាងខ្លាំង។មកដល់សព្វថ្ងៃមានក្រុមហ៊ុនគ្រប់គ្រងការវិនិយោគយ៉ាងច្រើនបានស្នើរបើកផ្តល់សេវាកម្ម Spot BTC ETF ពី SEC តែមិនទាន់មានក្រុមហ៊ុនណាមួយទទួលបានការអនុម័តពី SEC នោះទេមានតែពាក្រចចាមអារាមថា Spot ​BTC ETF នឹងទទួលបានការអនុម័តឆាប់ៗនេះ។ក្នុងចំណោមក្រុមហ៊ុនធំៗទាំងនោះក៏មានក្រុមហ៊ុន BlackRock មួយដែរដែលបានស្នើរសុំហើយថ្ងៃនេះមានក្រុមហ៊ុនផ្តល់សន្ទនីយសាច់ប្រាក់ឬកាក់គ្រ៊ីបតូជាច្រើនដូចជា Jane Street, Virtu Financial, Jump Trading, និង Hudson River Trading បានចូលនិយាយជាមួយ BlackRock អំពីគម្រោងផ្គត់ផ្គង់សន្ទនីយសាច់ប្រាក់ឬកាក់គ្រ៊ីបតូដល់ BlackRock បើសិនជា BlackRock ទទួលបានភ្លើងខៀវពី SECតែតាមវិធានការណ៏បែបណាក្រុមហ៊ុនទាំងនេះមិនបានប្រាប់អោយដឹងនោះទេ។

ប៉ូលីសរបស់តៃវ៉ាន់បានបញ្ចេញក្តីទាក់ទងនឹងការលាងលុយកខ្វក់តាមរយ:កាក់គ្រ៊ីបតូ USDT ចំនួន 324.2 លានដុល្លារ។កាលពីខែមិថុនាកន្លងមកនេះប៉ូលីសតៃវ៉ាន់បានចាប់បុគ្គលមួយរូបមាននាមត្រកូលថា Chiu ដែលពាក្រព័ន្ធនឹងបទល្មើសលាងលុយកខ្វក់ចំនួន 324.2 លាន USDT ឬ ដុល្លារទាក់ទងនឹងការបោកអោយវិនិយោគកាលពីខែតុលាឆ្នាំ 2022។ ប៉ូលីសក៏បានចាប់បុគ្គលបីរូបផ្សេងទៀតផងដែរ។ក្រុមពួកនេះមានគ្នីគ្នានៅក្រៅប្រទេសដែលពួកនៅក្រៅប្រទេសជាអ្នកបបួលនិងបោកអ្នកដែលនៅប្រទេសទាំងនោះអោយវេរលុយចូលករណីក្លែងក្លាយពួកគេតាមរយ:គ្រ៊ីបតូហើយអោយ Chiu ជាអ្នកដូរកាក់គ្រ៊ីបតូទាំងនោះទៅជាលុយ។ក្រុមចោរទាំងនេះមានសកម្មភាពក្នុងប្រទេសដូចជា ហុង កុង, ហ៊្វីលីពីន, ម៉ាឡេសុី, និង ប្រទេសដ៏ទៃផ្សេងទៀត។

ប្រភព:

Coindesk

TheBlock