ធនាគារធំលំដាប់ទីពីររបស់ថៃបានទិញក្រុមហ៊ុនជួញដូរគ្រ៊ីបតូឈ្មោះ Satang

ធនាគារធំលំដាប់លេខ2 របស់ថៃឈ្មោះ Kasikornbank បានចាប់ផ្តើមលូកដៃចូលក្នុងវិស័យគ្រ៊ីបតូដោយបានទិញហ៊ុនរបស់ក្រុមហ៊ុនជួញដូរគ្រ៊ីបតូរបស់ថៃមានឈ្មោះថា Satang ដល់ទៅចំនួន 97%។ធនាគារ Kasikornbank បានចំណាយលុយដល់ទៅ 103 លានដុល្លារដើម្បីវិនិយោគជាមួយ Satang។ Kbank បានប្រើឈ្មោះរបស់ក្រុមហ៊ុនតូចរបស់ខ្លួនឈ្មោះ Unita Capital ដើម្បីធ្វើការវិនិយោគនេះ។ជាមួយនឹងការទិញនេះ Kbank (Kasikorn bank) នឹងដូចឈ្មោះពី Satang ទៅជា Orbix Trade Company Limited ដែលមានផ្តល់សេវាកម្មបីធំៗដូចជា រក្សាទុកកាក់អ្នកវិនិយោគ, ផ្តល់សេវាវិនិយោគ និង បច្ចេកវិទ្យា។ម្ចាស់របស់ក្រុមហ៊ុន Satang ក៏ជាអ្នកចូលរួមបង្កើតគម្រោងកាក់ FIRO ដែលមានឈ្មោះចាស់ថា Zcoin ផងដែរ។ការទិញនេះមិនប៉ះពាល់ដល់អ្នកដែលធ្លាប់ប្រើកម្មវិធីជួញដូរកាក់របស់Satang នោះទេគឺពួកគេនៅតែអាចប្រើប្រាស់បានធម្មតា។

NEOM megaproject របស់ Saudi Arabia មានគម្រោងក្នុងការវិនិយោគចំនួន 50 លានដុល្លារជាមួយក្រុមហ៊ុន Animoca Brands។ Animoca Brands គឺជាក្រុមហ៊ុនវិនិយោគជាមួយហ្គេមគ្រ៊ីបតូរបស់ហុងកុង។ការវិនិយោគនេះនឹងបែងជាពីរដំណាកកាល។ដំណាកកាលទីមួយ NEOM នឹងធ្វើការដាក់លក់ប័ត្រសញ្ញាដែលអ្នកវិនិយោគអាចចូលរួមទិញក្នុងតម្លៃ 4.5$ ក្នុងមួយហ៊ុន និងដំណាក់កាលទីពីរគឺNEOM នឹងចំណាយលុយ 25លានដុល្លារដើម្បីទិញភាគហ៊ុនក្រុមហ៊ុន Animoca តែម្តង។ការវិនិយោគលើកនេះគឺ NEOM ត្រៀមខ្លួនអោយតាមទាន់ទស្សន:វិស័យរបស់ Saudi Arabia ក្នុងឆ្មាំ 2030 ខាងមុន។

អាជ្ញាធររូបិយវត្ថុសិង្ហបុរីបានប្រកាសថាខ្លួនកំពុងសហការជាមួយ ប្រទេសជប៉ុន, ស្វីស, និង ចក្រភពអង់គ្លេសដើម្បីរៀបចំគោលនយោបាយទាក់ទងនឹងរូបិយបណ្ណឌីជីថលដើម្បីគាំទ្រដល់ការវេរលុយក្រៅប្រទេស និងចេញច្បាប់រួមគ្នាតែមួយទាក់ទងនឹងរូបិយប័ណ្ណឌីជីថល។

ប្រភព:

https://cointelegraph.com/news/thailand-kasikorn-bank-crypto-satang