FTX ចាប់ផ្តើមវេរកាក់ទៀតហើយ

យោងតាមទិន្នន័យរបស់ Lookonchain បានអោយដឹងថា FTXឬAlameda បានវេរកាក់គ្រ៊ីបតូបន្ថែមទៀតចំនួន 19.4 លានដុល្លារដែលក្នុងនោះមាន 309,185 $SOL($10M), 2.03M $BAND($3.15M), 3.82M $PERP($2.3M), 3.82M $PERP($2.3M), 46.67M $TRU($1.78M), 4.39M $BICO($1M), 915,048 $KNC($686K), 5.47M $CVC($479K), និង 7,275 $BOND($30K)។ ការវេរបែបនេះគឺនឹងអាចមានការលក់កាក់ទាំងនោះរបស់ក្រុមហ៊ុនក្ស័យធនទាំង2 នេះ។បើគិតតាំងពីដើមមកដល់សព្វថ្ងៃគឺមានចំនួនជាច្រើនដែល FTX ធ្លាប់បានវេររួចមកហើយដែលមានដូចតាមរូបខាងក្រោម។

កាលពីបីម៉ោងមុននេះវេរបសាយជួញដូរគ្រ៊ីបតូ OKX បានជួបបញ្ហាដែលអ្នកប្រើប្រាស់មិនអាចចូលប្រើប្រាស់មុខងារផ្សេងៗវាបានហើយក្រុមហ៊ុននេះក៏បានដោះស្រាយរួចរាល់ដែរមកដល់ពេលនេះ។

SEC កំពុងតែវិភាគដើម្បីសម្រេចថាគួរតែអនុញ្ញាត្តិ BTC ETF ឬអត់ដល់ក្រុមហ៊ុនចំនួន 8 – 10 ព្រមគ្នាដែលអាចនឹងដឹងលទ្ធផលក្នុងរយ:ពេលមួយខែ។

Binance បានដាក់កាបូប BNB Safe{Wallet} ដែលជា Wallet បែប Multi-sig Wallet ដើម្បីបង្កើនសុវត្ថិភាពដល់កាក់របស់អ្នកប្រើប្រាស់។ BNB Safe{Wallet} គឺបានប្រើប្រាស់ Gnosis Safe Protocol ដែលសព្វក៏មានដាក់នៅក្នុង Binance Smart Chain និង opBNB ផងដែរ។

ប្រភព:

https://x.com/lookonchain/status/1718197994301129165?s=20