Ledger បានដាក់អោយប្រើសេវាកម្ម Recover ដែលអាចអោយអ្នកប្រើ Ledger Nano X អាចBack up Private key

Ledger គឺជាក្រុមហ៊ុនលក់ Hardware wallet ឬ Cold Wallet ដើម្បីអោយអ្នកប្រើប្រាស់អាចរក្សាទុកកាក់គ្រ៊ីបតូដោយខ្លួនឯងមុនចាំបាច់ពឹង CEX អោយទុកកាក់អោយ។ Ledger ធ្លាប់បានប្រកាសពីមុខងារ Recover នេះម្តងរួចមកហើយកាលពីប៉ុន្មានខែមុនរួចត្រូវបានអ្នកប្រើប្រាស់សម្តែងភាពមិនពេញចិត្តយ៉ាងខ្លាំងរហូតធ្វើអោយក្រុមហ៊ុន Ledger បានស្ងាត់មួយរយ:រួចមកដល់ថ្ងៃនេះក្រុមហ៊ុន Ledger ក៏បានប្រកាសដាក់អោយប្រើជាផ្លូវការ។មុខងារនេះត្រូវបានដាក់អោយប្រើសម្រាប់អ្នកប្រើប្រាស់ Ledger Nano X មុនគេឯLedger ផ្សេងទៀតអាចនឹងផ្តល់ជូនតាមក្រោយ។ដើម្បីប្រើមុខងារនេះបានអ្នកប្រើប្រាស់ត្រូវបង់លុយប្រចាំខែចំនួន 9.99 $។ Ledger Recover នេះត្រូវបានបង្កើតដោយមានការចូលរួមពីក្រុមហ៊ុនរក្សាសុវត្ថិភាព Coincover ដែល Private key ត្រូវបានរក្សាទុកជាមួយក្រុមហ៊ុនពីរ-បីក្រុមហ៊ុនហើយក្រុមហ៊ុននីមួយៗគឺមិនបានទុល Private key ទាំងអស់នោះទេដែលមានន័យថាទោះបីក្រុមហ៊ុនណាមួយមានបំណងមិនល្អចង់លួចកាក់អ្នកប្រើប្រាស់ក៏លួចមិនបានដែរ។ Ledger​ recover នេះជួយដល់អ្នកវិនិយោគក្នុងករណីដែលពួកគេបាន 24 ពាក្ររបស់ពួកគេមិនអាចដកកាក់មកវិញបាន។មុខងារនេះ Ledger មិនបានបង្ខំអោយប្រើនោះទេបើចង់ប្រើអាចបង់លុយប្រើបានតែបើមិនចង់ក៏មិនមានបញ្ហាដែរគឺនៅតែអាចប្រើ Ledger បានដដែល។

អ្នកនាំពាក្ររបស់ DTCC បានអោយដឹងថាការដាក់ Blackrock Etf ក្នុងបញ្ជី DTCC គឺបានដាក់តាំងពីខែសីហាមកម្ល៉េះមិនមែនទើបនឹងដាក់នោះទេ។

ប្រភព:

ledger