SEC បានទម្លាក់ពាក្របណ្តឹងប្រធានក្រុមហ៊ុន XRPលោក Garlinghouse និង Larsen

បើនិយាយពីគម្រោងកាក់ XRP រឿងដែលអ្នកវិនិយោគតាមដានជាងគេគឺទាក់ទងនឹងការប្តឹងរបស់ SEC ទៅលើក្រុមហ៊ុននេះដោយបានចោទប្រកាន់ក្រុមហ៊ុននេះទាក់ទងនឹងការលក់កាក់ដោយមិនមានច្បាប់ត្រឹមត្រូវកាលពីគម្រោងកាក់នេះបានដាក់លក់ដំបូងហើយការប្តឹងនោះបានចាប់ផ្តើមនៅឆ្នាំ 2020។ ហើយថ្ងៃនេះលោក Gary Gensler ដែលជាប្រធានរបស់ SEC បានទម្លាក់ពាក្របន្តឹងទៅលើនាយកប្រតិបត្តិរបស់ក្រុមហ៊ុន XRP លោក Brad Garlinghouse ដែលការជម្រះក្តីនឹងធ្វើឡើងនៅឆ្នាំក្រោយបើមិនមានការការបញ្ឈប់ពាក្របណ្តឹងនេះ។នេះជាជ័យជម្នះមួយទៀតរបស់ XRP ទៅលើ SEC។តែយ៉ាងណាក៏ XRP នៅមានក្តីមួយទៀតជាប់ខ្លួនទាក់ទងនឹងការលក់កាក់ XRP ដោយផ្ទាល់ទៅអោយស្ថាប័នវិនិយោគ។

JpMorgan បានទស្សន៏ទាយថា SEC អាចនឹងអនុញ្ញាត្តិអោយបើក spot bitcoin ETF នៅក្នុងខែនេះ។

ក្រុមហ៊ុន Tether មានចំនួនលុយតម្កល់ 3.3ពាន់លានដុល្លារលើសពីតម្លៃកាក់ USDT នៅចុងត្រីមាសទីពីរនេះ។

Binance រកឃើញដៃគូរថ្មីហើយក្នុងការដាក់និងដកលុយ EUR នៅអុឺរ៉ុប។សព្វថ្ងៃអ្នកវិនិយោគអាចដកនិងដាក់លុយពីប័ត្រធនាគាររបស់ពួកគេ, ទិញនិងលក់កាក់ដោយប្រើសេវាកម្ម Sepa/sepa instant និងដោយប្រើប័ត្រធនាគារ និងអាចទិញលក់គូរកាក់/EUR បានដូចធម្មតា។

ប្រភព:

Theblock