បែករឿងអស់ហើយសម្រាប់ក្តីរបស់ FTX

FTX គឺជាវេបសាយជួញដូរគ្រ៊ីបតូដែលបានក្ស័យធនកាលពីឆ្នាំ 2022 កន្លងមកនេះហើយជាមួយនឹងការក្ស័យធននេះមានបុគ្គលសំខាន់ពីររូបដែលកំពុងតែជាប់ចោទពីបទបោកប្រាស់និងលួចលុយរបស់អ្នកវិនិយោគ។បុគ្គលពីររូបនោះគឺ Sam Bankman-Fried ដែលជាសហស្ថាបនិក FTX និងអតីតមិត្តស្រីរូបលោកក៏ជាអ្នកដឹកនាំរបស់ក្រុមហ៊ុន Alameda Research ផងដែរគឺ Caroline Ellison។ថ្ងៃនេះ Caroline Ellison ត្រូវបានតុលាការកោះហៅដើម្បីមកសួរចម្លើយអំពីរឿងនៃការក្ស័យធនរបស់ FTX ដែល Alameda Research ក៏បានរួមចំណែកអោយ FTX នេះក្ស័យធនផងដែរ។ហើយការបកស្រាយរបស់ Caroline មានដូចខាងក្រោម:

  1. គាត់បានសារភាពថាបានប្រើប្រាស់ទ្រព្យសម្បត្តិអ្នកវិនិយោគដោយមិនត្រឹមត្រូវក៏ដូចជាបានទទួលបញ្ជាពី SBF ផងដែរដែលធ្វើអោយខាត់បង់លុយអ្នកវិនិយោគ 10 ពាន់លានដុល្លារហើយវាបានបែកការនៅពេលដែលអ្នកវិនិយោគនាំគ្នាសម្រុកដកកាក់របស់ពួកគេហើយ FTX និង Alameda Research មិនមានលុយគ្រប់គ្រាន់សម្រាប់សងអ្នកវិនិយោគនៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 ដែលជាដើមហេតុធ្វើអោយ FTX ប្រកាសក្ស័យធន។
  2. SBF (Sam Bankman-Fried) បានបញ្ជាអោយ Ellison ទិញនិងលក់កាក់ FTT (FTX Token) ដើម្បីរក្សាតម្លៃរបស់កាក់នេះ។
  3. Alameda Research បានកែរបាយការណ៏ហិរញ្ញវត្ថុដើម្បីបោកអ្នកអោយលុយខ្ចីឈ្មោះ Genesis ថាក្រុមហ៊ុនខ្លួនមានស្ថេរភាពហិរញ្ញវត្ថុតែការពិតគឺក្រុមហ៊ុននេះកំពុងជួបបញ្ហា។
  4. Alameda Research បានលក់កាក់ BTC របស់អ្នកវិនិយោគដើម្បីអោយកាក់ BTC នៅក្រោមតម្លៃ 20k$ ដើម្បីអោយខ្លួនចំណេញពីការលេង Future។
  5. ក្រុមហ៊ុន Alameda និង FTX បានប្រើអត្តសញ្ញាណរបស់ស្ត្រីរកសុីផ្លូវភេទជនជាតិថៃដើម្បីដកលុយរបស់ខ្លួនដែលជាប់ក្នុង Huobi និង OKX ដែលត្រូវបានប្រទេសចិនបង្កក់ចំនួន 1 ពាន់លានដុល្លារ ហើយថែមទាំងបានសូកប៉ាន់រដ្ធបាលចិនចំនួន 150 លានដុល្លារផងដែរដើម្បីដកលុយនេះ។

យោងតាមការលើកឡើងរបស់អតីតវិស្វកររបស់ Alameda Research បានអោយដឹងថាក្រុមហ៊ុននេះខាតលុយអស់ 190 លានដុល្លារទៅលើគ្រោះថ្នាក់ទាំង3 នេះ: ខាតអស់ 100 លានដុល្លារដោយសារតែចុចតំណបន្លំបោកប្រាស់, 40 លានដុល្លារដោយសារទៅវិនិយោគជាមួយ yield Farm បោកប្រាស់, ខាត 50 លានដុល្លារដោយសារតែធ្វើ Secret key ត្រូវបានគេដឹង។

ប្រភព:

Coindesk

Theblock