កាក់ BTC គឺជាកាក់បោកប្រាស់ឬ? ថ្ងៃនេះយើងមកស្គាល់ក្រុមហ៊ុនចំនួន 10 ដែលមានកាក់ BTC ច្រើនជាងគេក្នុងឆ្នាំ 2023។
មិនមែនជាដំបូន្មានក្នុងការវិនិយោគ។មុនវិនិយោគគួរសិក្សាបន្ថែមឬចុច Like និង Follow Page Thekhrypto ម្នាក់មួយផង។
ថ្ងៃនេះយើងមកស្គាល់ក្រុមហ៊ុនសាធារណ:ទាំង 10 ដែលមានកាក់ BTC ច្រើនជាងគេក្នុងឆ្មាំ 2023៖
1. MicroStrategy INC (NASDAQ៖ MSTR)
ក្រុមហ៊ុន MicroStrategy មានកាក់BTC ចំនួន 158,245 BTC ឬ 4.34ពាន់លានដុល្លារ។តម្លៃដែលក្រុមហ៊ុននេះទិញជាមធ្យមគឺ 29,582 ដុល្លារក្នុងមួយ BTC។ក្រុមហ៊ុននេះដឹកនាំដោយលោក Michael Saylor ដែលជាបុគ្គលចូលចិត្ត BTC ខ្លាំង។
2. Marathon Digital Holdings (NASDAQ: MARA)
ក្រុមហ៊ុននេះមានកាក់ BTC ចំនួន 12,964 BTC ឬ 355 លានដុល្លារ។ Marathon Digital Holdings គឺជាក្រុមហ៊ុនជីកកាក់គ្រ៊ីបតូ។
3. Coinbase Global Inc (NASDAQ: COIN)
Coinbase គឺក្រុមហ៊ុនផ្តល់សេវាជួញដូរកាក់គ្រ៊ីបតូដ៏ល្បីឈ្មោះមួយនៅសហរដ្ធអាមេរិក។ក្រុមហ៊ុននេះមានកាក់BTC ចំនួន 9,000 BTC ឬ 247 លានដុល្លារ។កាលទិញក្រុមហ៊ុននេះចំណាយអស់ 173លានដុល្លារ។
4. Square Inc (NASDAQ៖ SQ)
Square គឺជាក្រុមហ៊ុនផ្តល់ជូនសេវាកម្មទូទាត់សាច់ប្រាក់តាមទូរស័ព្ទមានកាក់ BTC ចំនួន 8,027 BTC ឬ 220 លានដុល្លារ។កាលពីទិញក្រុមហ៊ុននេះចំណាយអស់: 220 លានដុល្លារ។
5. Hut 8 Mining Corp (TSX: HUT)
Hut 8 គឺជាក្រុមហ៊ុនជីកកាក់គ្រ៊ីបតូមានកាក់ BTC ចំនួន 7,078 BTC ឬ 194 លានដុល្លារ។
6. Hive Blockchain (CVE: HIVE)
Hive Blockchain គឺជាក្រុមហ៊ុនជីកកាក់គ្រ៊ីបតូក្នុងប្រទេសកាណាដា និង ស៊ុយអែត មានកាក់ BTC ចំនួន 3,091 ឬ 84 លានដុល្លារ។
7. NEXON Co Ltd (OTC: NEXOF)
NEXON គឺជាក្រុមហ៊ុនហ្គេមរបស់ប្រទេសជប៉ុនដែលបានបង្កើតតាំងពីឆ្នាំ 1994 ហើយមានតម្លៃសរុបក្នុងទីផ្សារដល់ទៅ 20 ពាន់លានដុល្លារ។ក្រុមហ៊ុននេះមានកាក់ BTC ចំនួន 1,717 ឬ 47 លានដុល្លារ។
8. Voyager Digital LTD (OTC: VYGVQ)
Voyager គឺជាក្រុមហ៊ុនឈ្មួញកណ្តាលវិនិយោគគ្រ៊ីបតូរបស់កាណាដាដែលបានប្រកាសក្ស័យធន។ក្រុមហ៊ុននេះមានកាក់គ្រ៊ីបតូចំនួន 1,239 ឬ 34 លានដុល្លារ។
9. Aker ASA (OTC: AKAAF)
Aker ASA គឺជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មនៃប្រទេសន័រវេរដែលបានបើកដំណើរកាលតាំងពីឆ្នាំ 1841 មានកាក់ BTC ចំនួន 1,170 ឬ 32 លានដុល្លារ។
10. Meitu (HKG: 1357)
Meitu គឺជាក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសចិនមានកាក់ BTC ចំនួន 940 BTC ឬ 25 លានដុល្លារ។
ប្រភព: