Binance ណែនាំអោយអ្នកវិនិយោគនៅអុឺរ៉ុបប្តូរលុយ EUR ទៅ USDT

ថ្ងៃនេះ Binance បានណែនាំអោយអ្នកវិនិយោគនៅអុឺរ៉ុបប្តូរលុយ EUR ដែលមានក្នុង Binance ទៅជាកាក់ Stable Coin ឈ្មោះ USDT នៅមុនថ្ងៃទី 21 ខែ តុលា។ការប្រកាសលើកនេះគឺដោយសារតែធនាគារជាដៃគូររបស់ Binance ឈ្មោះ Paysafe បានបញ្ឈប់ការផ្តល់សេវាកម្មដាក់លុយ EUR ចូល Binance ដោយមិនបានអោយ Binance ដឹងមុននោះទេកាលពីថ្ងៃទី 25 ខែ កញ្ញា។ Binance បានប្រាប់ Decrypt ថាពួកគេកំពុងស្វែងរកដៃគូរធនាគារថ្មីនៅអុឺរ៉ុបជំនួសអោយ Paysafe។

ថ្ងៃនេះ Coinbase ទទួលបានសិទ្ធិផ្តល់សេវាកម្មវិនិយោគបែប Perpetual Future ជូនដល់អ្នកវិនិយោគនៅក្រៅសហរដ្ធអាមេរិកហើយ។ Perpetual Future គឺជាសេវាកម្មមួយដែលមានការពេញនិយមច្រើនពីសំណាកអ្នកវិនិយោគដោយមានដល់ទៅ 75% នៃការទិញលក់ទាំងអស់ក្នុងលោកទាំងនេះហើយបានជាCrypto Exchange នីមួយតែងតែប្រាថ្នាចង់បើក។ ពីមុន Coinbase គឺផ្តល់សេវាតែក្នុងសហរដ្ធអាមេរិកទេតែកំឡុងពេលឧស្សាហកម្មគ្រ៊ីបតូធ្លាក់ចុះមកនេះបានធ្វើអោយ Coinbasa ងាកមកផ្តល់សេវាកម្មក្រៅពីសហរដ្ធអាមេរិក។មុនមកនេះ Coinbase ធ្លាប់បានសិទ្ធិផ្តល់សេវាកម្ម Perpetual Future Trading សម្រាប់ក្រុមហ៊ុននិងស្ថាប័នផ្សេងៗតែមកដល់ថ្ងៃនេះអ្នកវិនិយោគទូទៅក៏អាចប្រើសេវាកម្មនេះផងដែរ។

Microsoft សម្រេចបន្ថែមមុខងារកាបូបគ្រ៊ីបតូចូលក្នុង XBOX។

kraken សម្រេចចិត្តបន្ថែមមុខងារទិញលក់ភាគហ៊ុនសហរដ្ធអាមេរិកក្នុងឆ្នាំ 2024។

ប្រភព:

https://decrypt.co/199079/binance-urges-euro-users-to-convert-to-tether-after-bank-partnership-ends