CoinEX នឹងបើកអោយអ្នកប្រើប្រាស់របស់ខ្លួនអាចដាក់និងដកកាក់វិញធម្មតាបន្ទាប់ពីត្រូវបានចោរលួចកាក់អស់ 70 លានដុល្លារ។

CoinEx គឺជាវេបសាយជួញដូរកាក់គ្រ៊ីបតូត្រូវបានចោរលួចអស់ដល់ទៅ 70 លានដុល្លារកាលពីខែមុន។ក្រោយពីត្រូវបានវាយប្រហារវេបសាយនេះបានបិទមិនអោយអ្នកប្រើប្រាស់ដកឬដាក់កាក់នោះទេ។ថ្ងៃនេះក្រុមហ៊ុនមួយនេះបានប្រកាសបើកអោយអ្នកប្រើប្រាស់ធ្វើការដកនិងដាក់កាក់បានធម្មតាហើយ។Wallet ដែល Coinex បើកអោយដំណើរការបានធម្មតាក្នុងវេបសាយរបស់ខ្លួនមានដូចជា BTC, ETH, USDT, USDC, TRX, LTC, BCH, DOGE, SHIM, BNB។គួរអោយដឹងផងដែរថាកាលលួចលើកនេះមានការសង្ស័យថាជាស្នាដៃក្រុមចោររបស់កូរ៉េខាងជើង Lazarus Group ដែលគាំទ្រដោយរដ្ធរបស់ពួកគេ។

Bybit នឹងដាក់អោយជួញដូរកាក់ PYUSD(Stable Coin) របស់ Paypal។

សាកលវិទ្យាល័យ Stanford សហរដ្ធអាមេរិកបានប្រគល់លុយជូន FTX វិញចំនួន5.5 លានដុល្លារដែល FTX បានជូនជាកាដូរកាលពីមិនទាន់ក្ស័យធន។

ប្រភព:

Cryptopotato