FTX អាចនឹងទទួលបានការអនុញ្ញាត្តិអោយលក់កាក់ដែលខ្លួនមាន
FTX គឺជាទីផ្សារជួញដូរកាក់គ្រ៊ីបតូដែលបានប្រកាសក្ស័យធនកាលពីខែវិច្ឆិកាឆ្នាំ 2022 កន្លងទៅដោយសារការយកកាក់វិនិយោគរបស់អ្នកប្រើប្រាស់ទៅប្រើប្រាស់និងវិនិយោគខាត។ក្រោយពេលដែល FTX ក្ស័យធនលោក sam bankman-fried ត្រូវបានតម្កល់ទោសហើយក្រុមហ៊ុន FTX មានសល់កាក់ក្នុងឃ្លាំងរបស់ខ្លួនដល់ទៅ 3.4 ពាន់លានដុល្លារទិន្នន័យកាលពីខែមេសា។កាក់ទាំងនោះតុលាការតម្រូវអោយ FTX យកមកសាងអ្នកវិនិយោគវិញ។នៅថ្ងៃនេះមានពត៏មានលេខលឺមកថា FTX នឹងទទួលបានសិទ្ធិលក់កាក់ទាំងនោះហើយចាប់ផ្តើមពីសប្តាហ៏ថ្ងៃទី 14 នេះដោយមានគម្រោងថានឹងលក់មួយសប្តាហ៏ចំនួន 200 លានដុល្លារ។សួរថាតើ FTX មានកាក់អីខ្លះដែលអាចនឹងមានការលក់? អាចមើលរូបភាពខាងក្រោមនេះបានដែលក្នុងនោះកាក់ដែលមានច្រើនជាងគេគឺ SOL, FTT, BTC, ETH ជាដើម។ថាតើកាក់ណាដែល FTX នឹងលក់មុនគេឬយ៉ាងណាយើងមិនទាន់បានដឹងទេ។គួរអោយដឹងផងដែរថាកាលពីថ្ងៃទី 05 កន្លងមកនេះ FTX ក៏បានវេរកាក់ដល់ទៅ 10 លានដុល្លារទៅកាន់ Ethereum Blockchain ផងដែរដែលរួមមានកាក់ ETH, UNI, HXRO, SUSHI, FRONT។
សម្រាប់កាក់ SOL ដែល FTX មានគឺមានចំនួនមហាសាលតែ FTX មិនទាន់អាចដកមកលក់បានភ្លាមនោះទេព្រោះកាក់ទាំងនោះជាប់លក្ខខណ្ធ Locked ដែល FTX អាចដកមកប្រើប្រាស់បានទាំងអស់នៅក្នុងឆ្នាំ 2028។ដូច្នេះអ្នកដែលមានកាក់ SOL អាចនឹងឃើញ SOL ធ្លាក់ថ្លៃតែក៏មិនធ្លាក់ថ្លៃខ្លាំងណាស់នោះដែរ។